header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ឥណ្ឌាៈ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែមីនាថា លោក Daler Mehndi តារាដ៏ល្បីរបស់ប្រទេសឥណ្ឌា ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ដោយសារតែបានព្យាយាម ធ្វើអន្តោប្រវេសន៍ទៅកាន់បរទេស ។

លោក Mehndi និង៦នាក់ផ្សេងទៀត ត្រូវបានរងការចោទប្រកាន់នៅក្នុងឆ្នាំ២០០៣ នៃករណីឆបោកប្រាក់ដ៏ច្រើន ដែលសន្យាថា នឹងនំាមនុស្សទៅបម្រើការងារនៅបណ្តាប្រទេសលោកខាងលិច ។

តារាចម្រៀងរូបនេះ ត្រូវបានកាត់ទោសកាលពីថ្ងៃសុក្រកន្លងទៅនេះ នៅរដ្ឋ Punjab ភាគខាងជើងប្រទេសឥណ្ឌា ។ ប៉ុន្តែ គាត់ត្រូវបានដោះលែង បន្ទាប់ពីបានបង់ប្រាក់ធានាភ្លាមៗ ។

លោក Mehndi គឺជាតារាចម្រៀងម្នាក់ដែលមានឈ្មោះល្បីល្បាញបំផុតនៅរដ្ឋ Punjab នៅក្នុង ឆ្នាំ១៩៩០ និងដើមឆ្នាំ២០០០ ហើយក្រោយមកបានទៅរស់នៅឯបរទេស៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post