
ក្នុងវិស័យកីឡាបាល់ទាត់កម្ពុជា កីឡាករជំនាញជើងឆ្វេង ចាន់ វឌ្ឍនាកា (Chan Vathanaka) លេងក្នុងតួនាទីជាខ្សែបម្រើស្លាប និងប្រយុទ្ធ ហាក់កំពុងមានឈ្មោះបោះសម្លេងទាំងក្នុងស្រុក និងក្រៅស្រុក។ ជាក់ស្ថែងរូបគេ គឺជាកីឡាករខ្មែរមួយរូប ដែលមានសំណាងបានចេញទៅលេងនៅក្នុងក្លិប Fujieda MYFC លីគទី៣ របស់ប្រទេសជប៉ុន ហើយសព្វថ្ ងៃក៏បានផ្ទេរទៅលេងនៅក្នុងក្រុមបាល់ទាត់ឈ្មោះ Pahang FA របស់ប្រទេសម៉ាឡេស៊ី ដោយទទួលបានប្រាក់ខែខ្ពស់ គឺចំនួនប្រមាណ ១៥,០០០ដុល្លារ ពីក្លឹបថ្មីទៀតផង។

ដោយឡែក កាលពីម្សិលមិញថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ កីឡាករឆ្នើម ចាន់ វឌ្ឍនាកា បានឆ្លៀតពេលមកមើលការប្រកួត រវាងក្រុម វិសាខា ជាមួយភ្នំពេញក្រោន នៅកីឡាដ្ឋានវេស្ទើន។


អ្វីដែលគេបានឃើញ និងភ្ញាក់ផ្អើលនោះគឺ កីឡាករ ចាន់ វឌ្ឍនាកា ក្រោយពីផ្លាស់ទៅលេងនៅក្លិប Pahang FA របស់ប្រទេសម៉ាឡេស៊ីភ្លាម ស្រាប់តែលោកបង្ហាញរថយន្តទំនើបម៉ាក Rang Rover Sport ដែលមានសម្លៃកប់ គឺ ជាង១០ម៉ឺនដុល្លារអាមេរិក ក្នុងពេលដែលមកទស្សនាបាល់ទាត់នៅខ្មែរកាលពីម្សិលមិញនេះ។






