Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ ជនសង្ស័យម្នាក់ ត្រូវនគរបាលចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីចាប់​រំលោភលើក្មេងស្រីអាយុ៨ឆ្នាំ បានសម្រេចរហូតដល់៤ដង។

ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងនៅម៉ោង៣រសៀលថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិមួយ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

អធិការនគរបាលស្រុកកូនមុំ លោក ភោគ បូរិទ្ធ បានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ក.ច.ត អាយុ៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យឈ្មោះ សំ សុភី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិមួយ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគីរី។

តាមការបំភ្លឺពីក្មេងរងគ្រោះថា ជនសង្ស័យបានរំលោភចំនួន៣ខែកន្លងមកហើយ បានសម្រេច៤ដង ប៉ុន្តែក្មេងស្រីមិនហ៊ានប្រាប់ឪពុកម្តាយនោះទេ ទើបដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២៩១៨ នៅវេលាម៉ោង៣រសៀល ទើបបានប្រាប់ម្តាយ ភ្លាមៗនោះម្តាយបានតេទៅនគរបាលប៉ុស្តិ៍មូលដ្ឋានថា មានគេចាប់រំលោភកូនស្រីគាត់ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍បានចុះទៅដល់ផ្ទះជនរងគ្រោះ ហើយ​តាមចាប់ជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីសួរនាំ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor