Sponsor
រិទ្ធី

ក្រុមមេធាវីការពារក្តីឱ្យកញ្ញា ធី សុវណ្ណថា ចំនួន២រូបមានមេធាវី យ័ន ស៊ីណាល់ និងមេធវី ពុំ វិចិត្រ បានស្នើសុំទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំការលើកពេលចូលបំភ្លឺ លើបណ្តឹងរបស់លោក សុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ William ពីថ្ងៃទី០៩ ខែមេសា មកថ្ងៃទី៥ ខែមេសា វេលាម៉ោង២រសៀលវិញ។ ការសុំប្តូរថ្ងៃចូលស្រាយបំភ្លឺនេះ ឆ្លើយតបទៅនឹងដីការកោះហៅរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ កោះហៅជនជាប់ចោទ (កញ្ញា ធី សុវណ្ណថា) ឱ្យចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១០ព្រឹក ដើម្បីឆ្លើយបំភ្លឺលើបណ្តឹង លើបណ្តឹងរបស់លោក សុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ William។

មេធាវីការពារក្តីឱ្យយកញ្ញា ធី សុវណ្ណថា បញ្ជាក់ពីមូលហេតុថា៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ កូនក្តីខ្លួន ត្រូវធ្វើដំណើរទៅប្រទេសាធារណរដ្ឋកូរ៉េ ហើយមិនអាចត្រឡប់មកចូលឆ្លើយបំភ្លឺតាមការកោះហៅរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានទេ។

សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០១៨ នេះទើបបែកធ្លាយដីកាកោះហៅ ពី លោក ខាំ​ សុផារី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អញ្ជើញ កញ្ញា ធី សុវណ្ណថា ដើម្បីសាកសួរ  នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១០និង ០០ នាទីព្រឹក នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តបតាមការប្ដឹង របស់ លោក សុខសុវណ្ណវឌ្ឍនាសារពង្ស ពីបទ៖ បរិហារកេរ្តិ៍ជាសាធារណៈ និងបទ ញុះញង់ឲ្យមានការរើសអើង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor