Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី២៦ មីនា ឆ្នាំ២០១៨នេះ បានបញ្ជូនមន្ត្រីយោធាម្នាក់ និងបក្ខពួកដែលអួតអាងពីរឿងលាងលុយមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។

ជនសង្ស័យដែលសមត្ថកិច្ចបញ្ជូនតុលាការនេះ ទី១/ឈ្មោះ ឡូត  ហេង ហៅអាម៉េង ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះជួល សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ មុខរបរយោធាជាម្ចាស់អាវុធ និងលុយខ្មៅ។ ទី២/ឈ្មោះ សន  ប៊ុនថេង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះជួលភូមិឃ្លាំង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ ជាអ្នកកាន់កាំភ្លើងខ្លីប្រើហ្គាស។

ជនសង្ស័យទាំង២នាក់ ត្រូវបានបង្ក្រាបជាក់ស្តែងករណីកាន់កាប់អាវុធខុសច្បាប់(អាវុធជ័រប្រើហ្គាស)និងប្រាក់ដុល្លារខ្មៅ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១១៖៣០នាទីយប់ ចំណុចផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណៈកម្លាំងចម្រុះរបស់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ចុះរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅគោលដៅខាងលើ។

ពេលឃាត់ខ្លួនសមត្ថកិច្ច បានដកហូតកាំភ្លើងខ្លីជ័រប្រើហ្គាសមួយដើម ប្រាក់ដុល្លារខ្មៅចំនួន១៥សន្លឹក ប្រាក់ដុល្លារចំនួន១០៨០ដុល្លារ ប្រាក់រៀលចំនួន២៥០០០រៀល ម៉ូតូមួយគ្រឿងម៉ាកFZ ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ ១BW-៨៦២៧ អត្តសញ្ញាណប័ណ្ណយោធា២សន្លឹក មានឈ្មោះ ឡូត ហេង និងឈ្មោះ  សន ប៊ុនថេន។

ឥឡូវនេះព្រះរាជអាជ្ញាអមសាលាដំបូងកំពុងធ្វើការសាកសួរនៅឡើយមិនទាន់សម្រេចចោទប្រកាន់បែបណាទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor