Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មកទល់ពេលនេះ យោងតាមស្ថានភាពចុងក្រោយរបស់តារាសម្តែងលោក យូឌីស្កូ នៅមិនទាន់ប្រសើរឡើយ។ អាការៈជំងឺទឹកនោមប្រៃរបស់លោក នៅតែចំណាយខ្ពស់ជាប្រចាំ ហើយដោះដូរឈាមញឹកញាប់។ កាន់តែនឹកខ្លោចចិត្ត លោកបានពោលពាក្យទៅកាន់ដៃគូសម្តែងអ្នកនាង ទូច ស្រីលក្ខណ៍ ឲ្យជួយលោកផង ព្រោះស្ថានភាពកាន់តែយ៉ាប់យឺនហើយក្នុងការខើចឡើងៗនៃប្រាក់ព្យាបាល ជាពិសេសលោកថែមទាំងប្រាប់ ទូច ស្រីលក្ខណ៍ ថា លោកចង់រស់មិនចង់ស្លាប់ឡើយ។

អ្នកនាង ទូច ស្រីលក្ខណ៍ បានសរសេរលើបណ្តាញសង្គមរបស់នាង ទាក់ទិនស្ថានភាពនិកអាណិតលោក យូ ឌីស្កូថា "ពាក្យមួយម៉ាត់បងនិយាយមកកាន់ខ្ញុំថា បងចង់រស់ ចង់ឲ្យជីវិតបងដូចដើមវិញ ពេលលឺពាក្យនេះ ប្អូនខ្លោចផ្សារណាស់ ប្អូនមានតែកម្លាំងចិត្តនិងថវិកាបន្តិចបន្តួច ហើយក្នុងនាមខ្ញុំជាមិត្តរួមអាជីព សូមលើកដៃអំពានាវ សូមសំណូមពរដល់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោកស្រី ប្រិយមិត្ត ព្រមទាំងបងប្អូនទាំងអស់ សូមជួយថវិកាដល់គាត់ខ្លះផង ទោះតិចតួចក្តី ព្រោះគាត់គ្មានលទ្ធភាពទៀតទេ។ ពាក្យមួយម៉ាត់គាត់និយាយថា ចង់រស់នៅបន្ត បងប្អូនលឺហើយពិតជាខ្លោចផ្សារក្នុងចិត្តណាស់ បើបងប្អូនចង់ជួយថវិកាដល់គាត់ អាចទាក់ទង់មកលេខខ្ញុំផ្ទាល់បាន ០១៥ ៥៩ ៥៥ ៤៥ ឬក៏អាចទៅជូនថវិកាដល់គាត់ផ្ទាល់ជាមួយខ្ញុំក៏បានដែរ សូមអរគុណដោយក្តីគោរពអំពីខ្ញុំ ទូច ស្រីល័ក្ខ"។

បញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន CAM POST មុននេះបន្តិច ទូច ស្រីលក្ខណ៍ និយាយទាំងអួលដើមករថា បើអត់ពីលោក យូ ឌីស្កូ ទៅ ក្រុមគ្រួសារគាត់មានម្តាយបង្កើត ម្តាយមីងប្អូនក្មួយត្រូវលំបាកតែម្តង។

នាងថា គ្រាន់តែគាត់ទូរស័ព្ទថា ជួយគាត់ផង នាងទន់ដៃជើងធ្វើអ្វីមិនកើតទេ។ នាងប្រឹងតាមលទ្ធភាពដើម្បីជួយគាត់ហើយ គឺមានតែការអំពាវនាវដល់សម្បុរសជនមេត្តាជួយគាត់សារជាថ្មី ព្រោះគាត់ជិតអស់លុយព្យាបាលហើយ គ្រាន់តែដូរឈាម៣ថ្ងៃម្តងជិត៦០០ដុល្លារទៅហើយ តើគាត់ទៅធ្វើអីកើត។ មួយតួខ្លួនគាត់ ម្ជុលចាក់ដោតឡើងសុសសាច់អស់ហើយ គួរឲ្យអាសូរណាស់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor