Sponsor
រិទ្ធី

លោកស្រី ម៉េង សុភារី សហមេធាវីការពារក្ដីឲ្យ​លោក កឹម សុខា បានថាតុលាការកំពូលនឹងបើកសវនាការលើបណ្ដឹងសុំនៅក្រៅឃុំ​របស់​ប្រធានអតីត​បក្ស​ប្រឆាំង​រូប​នេះ នៅព្រឹក​ថ្ងៃទី​៩ ខែមីនា ឆ្នាំ២០១៨ សប្តាហ៍ក្រោយ។

លោកស្រី​បន្ថែម​ថាក្រុមមេធាវីនឹងទៅចូលរួមសវនាការនៅតុលាការកំពូលខាងមុខនេះ ដើម្បីស្នើសុំចៅក្រមដើម្បីអនុញ្ញាតឲ្យកូនក្ដីរបស់ពួកគាត់អាចនៅក្រៅឃុំ និង​អាចទៅព្យាបាលជំងឺ ខណៈដែលបញ្ហាសុខភាពលោក កឹម សុខា កាន់តែទ្រុឌទ្រោមជាងមុន។

ពិតណាស់ ពួកយើងខ្ញុំនឹងទៅចូលរួមស្តាប់សវនាការ ពីព្រោះអីការសុំនៅក្រៅឃុំសំខាន់ ដោយសារមូលហេតុនៃការ​សុំនៅក្រៅឃុំ ព្រោះបញ្ហាសុខភាពហ្នឹងជាចម្បងតែម្ដង។ ដោយសាររឿងសុខភាពរបស់គាត់ (កឹម សុខា) កូនក្ដីរបស់យើងខ្ញុំ ក៏ទទូចស្នើសុំឲ្យតុលាការធ្វើការ​អនុញ្ញាតឲ្យគាត់បាននៅក្រៅឃុំ ដើម្បីគាត់បានទៅព្យាបាលជំងឺ។ នេះបើតាមប្រសាសន៍លោកស្រី ម៉េង សុភារី។

បើតាមមេធាវីលោក កឹម សុខា លើកឡើងថា កន្លងមកពួកគាត់បានស្នើសុំឲ្យតុលាការកំពូល បើកសវនាការពេលរសៀលវិញ បន្ទាប់ពីមានសំណើរបស់កូនក្ដី ប៉ុន្តែមិនមានការឆ្លើយតបឡើយ។

សូមរំលឹកថា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ​ក្រោយបញ្ចប់សវនាការរបស់សាលាឧទ្ធរណ៍ មេធាវិការពារក្តីលោក កឹម សុខា បានប្រាប់ថាស្ថានភាពសុខភាព​លោក កឹម សុខា ធ្លាក់ចុះខ្លាំងដោយសារតែជំងឺទឹកនោមផ្អែម គឺកម្រិតជាតិស្ករឡើងដល់ជាង៣០០។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor