header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ សម្ដេចតេជោហ៊ុន សែន និងលោក សម រង្ស៊ី គឺជាតារានយោបាយដែលរះចែងចាំងនៅក្នុងឆាកនយោបាយប្រទេសកម្ពុជា។ នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០១៣កន្លងមក ប្រជាពលរដ្ឋខ្មែរបានផ្ដល់ទំនុកចឹត្តតែទៅលើបក្សនយោបាយតែ២ប៉ុណ្ណោះគឺគណបក្សរបស់សម្ដេច ហ៊ុន សែន និងគណបក្សរបស់លោក សម រង្ស៊ី ។ ក្រៅពីរឿងនយោបាយ ជិវិតឯកជនរបស់បុរសទាំងពីរនាក់នេះគឺជារឿងរ៉ាវដែលមនុស្សទាំងឡាយពិតជាចង់ដឹងនិងចង់លឺជាទីបំផុត។ ជិវិតគ្រូសារសម្ដេចហ៊ុន សែន មានកូនបង្កើតចំនួន៦នាក់និងកូនចញ្ចឹមស្រីម្នាក់ ដោយឡែកលោក សម រង្ស៊ី មានកូនចំនួន៣នាក់។

ក្នុងចំណោមកូនទាំង៦នាក់របស់សម្ដេចហ៊ុន សែន «ហ៊ុន កំសត់»ស្លាប់ លោក ហ៊ុន ម៉ាណែត ដែលមានវ័យ៤០ឆ្នាំ ត្រូវបានចាត់ទុកថាជាកូនប្រុសច្បងដែលទទួលបានការអប់រំ បានខ្ពង់ខ្ពស់គួអោយស្ងប់ស្ងែងសម្រាប់កូនខ្មែរនាពេលបច្ចុប្បន្ននេះ។លោក ហ៊ុន ម៉ាណែត បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញលោកក៏បានប្រឡងជាប់ចូលរៀននៅសាលាយោធាដ៏ល្បីល្បាញរបស់អាមេរិក West Point។ លោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតសភាយោធាអាមេរិក នៅសាលា West Point កាលពីឆ្នាំ ១៩៩៩ ។ បន្ទាប់ពីបញ្ចប់ការសិក្សានៅសាលាយោធាអាមេរិករួចមក លោកក៏បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ New York University នៅសហរដ្ឋអាមេរិកផងដែរ។ បច្ចុប្បន្នលោកជានាយទាហ៊ានជាន់ខ្ពស់ថ្នាក់ឧត្តមសេនីយ៏ឯកក្នុងតួនាទីជាអគ្គមេបញ្ចាការរងកងទ័ព្វជើងគោកនៃកងយុទ្ធពលខេមរៈភូមិន្ទ។

ងាកមកមើលប្រវត្តិការសិក្សារបស់លោក សម សារុំ« សម សារុំ ប៉ាទ្រីស»  ដែលជាកូនប្រុសច្បងលោក សម រង្ស៊ី វិញម្ដងក៏មិនធម្មតាដែរ។ លោក សម សារុំ ដែលស្ថិតក្នុងវ័យ៤៦ ឆ្នាំ នៅពេលបញ្ចប់ការសិក្សានៅវិទ្យាល័យប្រទេសបារាំង លោកក៏បានបន្តការសិក្សានៅមហាវិទ្យាល័យប្រទេសបារាំង ផ្នែកយន្តសាស្ត្រ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងគ្រប់គ្រងសហគ្រាស ហើយទទួលបានសញ្ញាប័ត្រអនុបណ្ឌិត។  ក្រោយបញ្ចប់ការសិក្សាលោកបានធ្វើការ២០ឆ្នាំ ជាអ្នកជំនាញខាងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្ម (audit) នៅក្រុមហ៊ុនសវនកម្មអន្តរជាតិ« PriceWaterhouseCoopers» នៅធនាគារអភិវឌ្ឍន៍អាស៊ី « ADB , Asian Development Bank»ព្រមទាំងបានបំរើការនៅសាខាមួយចំនួនរបស់អង្គការសហប្រជាជាតិ នៅទ្វីបអឺរ៉ុបនៅក្នុងនាយកដ្ឋានប្រឆាំងអំពើពុករលួយ (Integrity Department) រួមមានអង្គការ UNESCO, Global Fund, WIPO ជាដើម។

បើយោងតាមPage Facebook របស់លោក សម រង្ស៊ី បានពន្យល់ថា មុនធ្វើការនៅអង្គការអន្តរជាតិទាំងអស់នោះ កូនប្រុសរបស់លោក សម សារុំ ក៏បានធ្វើការជាមន្ត្រីតុលាការបារាំងនៅទីក្រុងប៉ារីស ផ្នែកប្រឆាំងបទល្មើសហិរញ្ញវត្ថុ (Pôle financier du Tribunal de Paris) ដោយមានជំនាញខាងស៊ើបអង្កេត និងបង្ក្រាបអំពើពុករលួយផងដែរ។

និយាយជារួមកូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត និងកូនប្រុសច្បងរបស់លោក សម រង្ស៊ី គឺលោក សម សារុំ សុទ្ធតែជាបញ្ញាវន្តដ៏កម្ររបស់ប្រទេសកម្ពុជា។ ពួកគេគឺជាថ្នាលសម្រាប់ដឹកនាំកសាងអភិវឌ្ឍន៏ប្រទេសកម្ពុជាអោយកាន់តែមានការរីកចម្រើនទៅមុខទៀតជាក់ជាពុំខាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post