header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រោយពីមានការបែកធ្លាយឯកសារសម្ងាត់លោក សម រង្ស៊ី សន្យាកាត់ដីឲ្យវៀតណាមចំនួន៤ខេត្តឲ្យវៀតណាម សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ដំណើរការនៃការសន្យារបស់អតីតមេបក្សប្រឆាំង ឲ្យពលរដ្ឋខ្មែរមកពីញូវហ្សេឡែន និងអូស្ត្រាលីស្តាប់។

សម្តេចតេជោ បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅអូស្ត្រាលីនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ថា ពេលចុះហត្ថលេខាព្រមព្រៀងកាត់ដីឲ្យវៀតណាមនោះ គេបាននិយាយពីសិទ្ធិជនជាតិដើមភាគតិច ហើយសង្ឃឹមថា ពេលកិច្ចប្រជុំនិយាយពីជនជាតិភាគតិច ដែលមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា និងជនជាតិម៉ុងតាញ៉ាជាដើម។

សម្តេចតេជោបញ្ជាក់ថា អ្នកឯងនិយាយមកថា ជនជាតិម៉ុងតាញ៉ាជាជនជាតិខ្មែរ ឥឡូវអ្នកឯងបកស្រាយឲ្យច្បាស់លាស់មក។ ក្នុងថ្ងៃៗចោទខ្ញុំរឿងកាត់ដីឲ្យវៀតណាមបើអ្នកចង់ច្បាស់ទៅសួរបងប្អូននៅតាមព្រំដែនទៅ

លោកឧត្ដមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃអគ្គស្នងការ នគរបាលជាតិ ប្តឹងទណ្ឌិតសម រង្ស៊ី ពីបទ “ក្បត់ជាតិ” ពាក់ព័ន្ធកិច្ចព្រមព្រៀងសម្ងាត់កាត់ទឹកដី កម្ពុជាទៅឲ្យជនជាតិភាគតិចវៀតណាម ម៉ុងតាញ៉ា ខាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានទទួលរួចហើយ និងកំពុងមានចំណាត់ការ លើបណ្តឹងនេះ។

ពាក្យបណ្តឹងនេះ បានធ្វើឡើងបន្ទាប់ពីវីដេអូ អំពីកិច្ចព្រមព្រៀងរវាង លោក សម រង្ស៊ី និងលោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាម កាលពី៥ឆ្នាំមុន ត្រូវបានបណ្តាញទំនាក់ទំនង Facebook ដែលជាសកម្មជន អតីតបក្សប្រឆាំងទម្លាយកាលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨។

ក្នុងវីដេអូនោះលោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា ពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឲ្យវៀតណាមជនជាតិភាគតិច Degar ដើម្បីឲ្យពួកគេគ្រប់គ្រង ខេត្តទាំងបួននោះ ដោយស្វ័យភាព។

ប៉ុន្តែក្រោយពីមានការបែកធ្លាយ លោក សម រង្ស៊ី បានបដិសេធថា លោកមិនបានចុះហត្ថលេខាកាត់ដីឲ្យទៅវៀតណាមឡើយ។ លោកថា ឯកសារដែលចុះហត្ថលេខាជាមួយលោក កុក ស មេដឹកនាំចលនាម៉ុងតាញ៉ា កាលឆ្នាំ២០១៣ មែនទែនទៅ មានខ្លឹមសារចង់ឲ្យមានការទទួលស្គាល់សិទ្ធិ ស្របច្បាប់របស់ជនជាតិភាគតិច ម៉ុងតាញ៉ា ដែលរស់នៅខេត្តភាគឦសានកម្ពុជា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post