Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវតីរូបស្រស់ម្នាក់ បានបើករថយន្តក្នុងល្បឿនយ៉ាងលឿន ទៅបុករ៉ឺម៉កកង់បីឥណ្ឌា ខណៈកំពុងដឹកភ្ញៀវចំពីចំហៀង បណ្តាលឲ្យបុរសបរទេសម្នាក់ រងរបួសជាទម្ងន់ និងស្ត្រីម្នាក់ បោកក្បាលនឹងថ្នល់ស្លាប់ ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង០១៖៤០នាទី រំលងអធ្រាត្រ​ឈានចូលថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ នៅចំណុចស្តុបទន្លេបាសាក់ តាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ស្រ្តីរងគ្រោះ ដែលបានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មានឈ្មោះថា តាក់ ចន្ធី មុខរបរ​អ្នកចម្រៀង រ៉ុកខេនរ៉ូល នៅហាងបារាំង ស្នាក់នៅម្ដុំផ្សារទួលទំពូង និងមានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ស្ត្រីរងគ្រោះ មានកូនប្រុសអាយុ១៣ឆ្នាំម្នាក់ ក្នុងបន្ទុក ដើរតួនាទីជាម្តាយផង ជាមេគ្រប់គ្រងគ្រួសារផង ខណៈការស្នាក់ក្នុងបន្ទប់ជួលរហូតដល់៨នាក់ឯណោះ ។ 

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍​ចុះមកធ្វើការវាស់វែង រួចយករថយន្ត និងកង់បីឥណ្ឌា ទៅរក្សាទុកនៅ​ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំភាគីទាំងសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ​ និងធ្វើកំណត់ហេតុប្រគល់សាកសពឲ្យក្រុមគ្រួសារ យកធ្វើបុណ្យទៅតាមប្រពៃណីនៅឯស្រុកកំណើត ស្ថិតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង៕

ពាណិជ្ជកម្ម

វីដេអូផ្សាយផ្ទាល់៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor