header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

ភ្លេងបុរាណខ្មែរបានរក្សាទុក្ខនៅនិរន្តរភាពរបស់ខ្លូនអាចអោយគេចងចាំតាមរយៈឧបករណ៏ ៤ ប្រភេទដែលគេប្រើខ្សែសំរាប់ដេញ កេះ កូត និងឧបករណ៏សំរាប់ផ្លុំ ឧបករណ៏សំរាប់វាយបង្កើតស្នូរ។ដែលឧបករណ៏ទាំងនោះមានដូ​ចជា ស្គរ(ស្ករដី ស្គរសម្ភោរ ស្គរធំ ស្គរតូច ស្គរជ័យ) ឈឹង រនាត(រនាតឯក រនាតធុង) ទ្រ ទ្រសោ តាខេ ទ្រឆេ ខ្លុយ ឃឹម ឆាប គង គែន ណៃ មួង ស្រឡៃ ចាប៉ី គងវង្សតូច គងវង្សធំ ឃ្មោះ ប៉ាន់ កុងប៉ឹង ប៉ីអ។ល។ ឧបករណ៏ប៉ុន្មានប្រភេទទាំងនេះហើយដែលធ្វើអោយ អន្តរជាតិស្គាល់ខ្មែរតាមរយឧបករណ៏ភ្លេងខ្មែរ ជាមួយនិងឧបករណ៏ដដែលនេះត្រូវបានយកមកបង្ហាញពីប្រពៃណីរបស់ ខ្លួនដែលប្រើក្នុងពិធីបែបសាសនាដូចជាពិធីបុណ្យកឋិនទាន បុណ្យផ្កា បុណ្យចូលឆ្នាំថ្មី បុណ្យកាន់បិណ្យ ភ្ជំបិណ្យ និងការសំដែងសិល្បៈសម័យ​ជាដើម។ ភ្លេងខ្មែរមានច្រើប្រភេទទៅតាមវង្សភ្លេងនីមួយៗមានដូចជាៈ

ភ្លេងពិណ្យពាទ្យ

គេហៅភ្លេងពិណពាទ្យព្រោះនៅក្នុងក្រុនភ្លេងនោះកាលដើមឡើយគេនិយមប្រើពិណចេញផ្តើមមុនគេ។អ្នកខ្លះហៅភ្លេងនេះច្រឡំជាភ្លេងសៀម តាមការពិតសៀមយកពីខ្មែរយើងវិញទេ។សៀមហៅវង្សភ្លេងនេះថាជា ប៉ីពាទ្យ(ពិផាត)ព្រោះក្នុងការចាប់ផ្តើមគេប្រើប៉ីឬស្រឡៃនាំមុខគេ។តាមការពិតភ្លេងពិណពាទ្យមានកំនើតពីឥណ្ឌាតាំងពីសម័យព្រេងនាយមកម្លេះ លុះមកដល់ក្រោយមកខ្មែរក៏បានកែប្រែផ្លាស់ប្តូនិងថែមថយគ្រឿងភ្លេងអោយក្លាយជាភ្លេងរបស់ខ្មែរ។ខ្មែរនិយមប្រើប្រាស់ ភ្លេងពិណ្យពាទ្យសំរាប់ប្រគុំកំដរក្នុងឧកាសឡើងរោង លាបំណន់វត្ថុសក្តិសិទ្ធ ពិធីបុណ្យសពបំរើក្នុងរបាំព្រះរាជទ្រព្យ និងពិធីបុណ្យសាសនាជាដើម។ម្យ៉ាងទៀតប្រជាជនក៏និយមលេងភ្លេងដើម្បីកំដរសិល្បះដែលមានអាយុចំនាស់ដូចជារបាំបុរាណផងដែរ ជាវង្សភ្លេងដែលក្នុងការកំដររបាំបុរាណក្នុងពិធីបួងសួង(បន់ស្រន់លាបំណន់)ក្នុងពិធីសាសនា(បុណ្យកឋិន បំបួសនាគ ពុទ្ធពិសាក)ជួនកាលប្រើក្នុងពិធីបុណ្យសព។សព្វថ្ងៃមានពីរវង្សគឺវង្សតូចមានប្រដាប់៥គ្រឿង វង្សធំមាន១០គ្រឿង នៅក្នុងព្រះរាជវាំងមានគ្រឿងភ្លេងពិណពាទ្យពិសេសមួយបបែបហៅថាក្រុមភ្លេងមហោរីមានគ្រឿងចំរុះច្រើនយ៉ាងដល់ទៅ១៦គ្រឿង ដែលក្នុងវង្សភ្លេងនេះមានញឧបករណ៏ដូចជាប៉ី ឈឹង សម្ពោរ រនាត គងវង្សតូច ធំ ស្គរជ័យ និងស្រឡៃ។

ភ្លេងខ្មែរ​

គេចាត់ទុកភ្លេងខ្មែរជាភ្លេងមង្គល។ដូចនេះហើយបានជាគេត្រូវប្រគំតែក្នុងពិធីមង្គលការតាមប្រពៃណីខ្មែរដូចជា ពិធីបញ្ជេញម្លប់កូនស្រី ពិធីមង្គលជាដើម។ភ្លេងខ្មែរសម្រាប់ពិធីមង្គលការមានច្រើប្រភេទណាស់ដូចជា បតហែកូនកំលោះចូលរោង ហែកំណត់ស៊ីស្លា កាត់សក់ សែនក្រុងពាលី កូនប្រុសសំពះពេលាកូនក្រស្រីចេញផ្ទឹមចងដៃ បង្វិលពពិល។បទភ្លេងខ្មែរមានទំនាក់ទំនងទៅនិងរឿងភ្លេងខ្មែរ។បទខ្ទេរ ខ្នងភ្នំ របងមាស បន្ទាយប្រាសាទ ស្រងាត់ ដោះក្រាល កន្ទ្រែនទ្រាំងលេងនៅពេលលោងភោជនីអាហារថ្ងៃត្រង់ (ក្រោយពេលស៊ីស្លាកំណត់)។

បន្ទាប់ពីចង្វាក់រាំងត្រូវបានប្រទេសជិតខាង កំពុងតែស្នើសុំចុះបញ្ជីបេតិកេភណ្ឌពិភពលោកអរូបិយ គឺប្រទេសឡាវ ឥឡូវនេះ AmapapaNews​ សូមធ្វើការបង្ហាញ់នូវឈ្មោះឧបករណ៍ភ្លេងបុរាណខ្មែរ ដែលតែង តែប្រគំពិរោះរណ្ដំនៅតាមពិធីបុណ្យសាសនាព្រះពុទ្ឋ សូមកត់ចំណាំទាំងអស់គ្នា ៖

តើឧបករណ៍ភ្លេងបុរាណខ្មែរប្រភេទណាដែលអ្នកធ្លាប់ស្គាល់!!

តើឧបករណ៍ភ្លេងបុរាណខ្មែរប្រភេទណាដែលអ្នកធ្លាប់ស្គាល់!!

តើឧបករណ៍ភ្លេងបុរាណខ្មែរប្រភេទណាដែលអ្នកធ្លាប់ស្គាល់!!

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post