header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

សៀមរៀប៖ អនិតិជនម្នាក់ ក្នុងចំណោមបក្សពួក៦នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកជីក្រែង ខេត្តសៀមរាប ធ្វើការឃាត់ខ្លួនក្នុងករណីរក្សា និងជួញដូរសារធាតុញៀន កាលពីវេលាម៉ោង១៤និង០០នាទីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៨ នៅលំនៅដ្ឋានភូមិចក ឃុំសង្វើយ ស្រុកជីក្រែង និងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ។

តាមការឲ្យដឹងពីមន្រ្តីសមត្ថកិច្ចថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យដែលជាក្រុមយុវជនទាំងអស់ចំនួន ៦ នាក់ ព្រមទាំងដកហូតវត្ថុតាង រួមមានម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន ៣កញ្ចប់ ស្មើនឹងទំងន់ ០,៧ក្រាម សំបកទូរស័ព្ទដៃចំនួន ៤គ្រឿង ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន និងដាវចំនួន ២ដើម ។ បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសុំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តនាថ្ងៃទី១៣ខែមិនា ឆ្នាំ២០១៨ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post