Sponsor
ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖បន្ទាប់ពីមានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង គ្រាដែលភ្នាក់ងាររបស់ទូរទស្សន៍ហង្សមាស ដែលជាទូរទស្សន៍កំពុតែមានការគាំទ្រ និងទស្សនាច្រើននៅកម្មវិធីព័ត៌មានពេលព្រឹក ពីសំណាក់បងប្អូនប្រជាពលរដ្ឋ នៅតាមរោងកាហ្វេ និងតាមភោជនីយដ្ឋាន ហាងគុយទាវ បានយកម៉ាស៊ីនថតស្រ្តីម្នាក់ដែលបានដេកក្នុងឡាន ពេលនេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កញ្ញារីទ្ធ បានប្រតិកម្ម និងបានហៅការថតនេះ ជាការមិនគោរពវិជ្ជាជីវៈជាអ្នកសារព័ត៌មាន និងឲ្យភ្នាក់ងារហង្សមាសនោះ ទៅរៀនឲ្យចេះពីក្រមសីលធម៌ និងរបៀបរស់នៅក្នុងសង្គមប្រកបដោយភាពថ្លៃថ្នូរ ។

នៅក្នុងការបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមហ្វេកបុកផ្លូវការរបស់លោក ខៀវ កាញ្ញារីទ្ធ ដែលបានសរសេរបង្ហោះនៅព្រឹកថ្ងៃទី២២ ខែមីនានេះ ចេញពីខេត្តសៀមរាបថា " អ្នកដឹងខ្លួនស្រវឹងឈប់ដេកក្នុងឡានគឺគួរអាណិតនិងសរសើរព្រោះយល់ពីកំរិតសមត្ថភាពខ្លួន តែបើយើងនាំគ្នាទៅថតចុះផ្សាយតើដើម្បីជំរុញអោយគាត់បើកបុកគេឯងដើម្បីខ្លួនឯងមានអត្ថបទផ្សាយឬយ៉ាងណា ? បើមិននិយាយដល់វិជ្ជាជីវៈទេ យ៉ាងហោចណាស់យើងគិតពីកំរិតសីលធម៌ សុជីវធម៌ និង ការអប់រំទៅចុះ " ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor