Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ បានសម្រេចចោទប្រកាន់បុរសម្នាក់ដែលអួតអាងថា ខ្លួនជាអ្នកលាងលុយខ្មៅនោះចំនួន៣បទល្មើស ហើយបញ្ជូនទៅឲ្យចៅក្រមសម្រេចតាមនីតិវិធី។

មន្ត្រីតុលាការថ្លែងថា ជនត្រូវចោទឈ្មោះ ឡូត ហេង ហៅអាម៉េង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរយោធា ជាម្ចាដ់អាវុធ និងលុយខ្មៅ មានទីលំនៅផ្ទះជួល សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។

មន្ត្រីតុលាការឲ្យដឹងទៀតថា បទល្មើសដែលតំណាងអយ្យការបានសម្រេចចោទប្រកាន់ឈ្មោះ ឡូត ហេង រួមមាន បទចរាចរក្រដាសប្រាក់ក្លែងក្លាយ បទកាន់កាប់អាវុធខុសច្បាប់ និងបទក្លែងប័ណ្ណសម្គាល់យោធា។

ប្រភពបានបន្តឲ្យដឹងទៀតថា ចំពោះឈ្មោះ សន ប៊ុនថេន មិនមានជាប់ពាក់ព័ន្ធនឹងបទល្មើស ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ។

សូមបញ្ជាក់ថា សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះបានបញ្ជូនមន្ត្រីយោធាម្នាក់ និងបក្ខពួកដែលអួតអាងពីរឿងលាងលុយមកសាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ។

ជនសង្ស័យដែលសមត្ថកិច្ចបញ្ជូនតុលាការនេះ ទី១.ឈ្មោះ ឡូត ហេង ហៅអាម៉េង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរយោធា ជាម្ចាស់អាវុធ និងលុយខ្មៅ មានទីលំនៅផ្ទះជួល សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ទី២.ឈ្មោះ សន ប៊ុនថេង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះជួលភូមិឃ្លាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ជាអ្នកកាន់កាំភ្លើងខ្លីប្រើហ្គាស។

ជនសង្ស័យទាំង២នាក់នេះ ត្រូវបានសមត្ថកិច្ចបង្ក្រាបជាក់ស្តែង ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ (អាវុធជ័រប្រើហ្គាស) និងប្រាក់ដុល្លារខ្មៅ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១១ និង៣០នាទីយប់ នៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណៈកម្លាំងចម្រុះរបស់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវចុះរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅគោលដៅខាងលើ។

ពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតកាំភ្លើងខ្លីជ័រប្រើហ្គាស១ដើម, ប្រាក់ដុល្លារខ្មៅចំនួន១៥សន្លឹក, ប្រាក់ដុល្លារចំនួន១.០៨០ដុល្លារ, ប្រាក់រៀលចំនួន២៥.០០០រៀល, ម៉ូតូ១គ្រឿង ម៉ាកយ៉ាម៉ាហា SZ ពណ៌សរលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BW-8627 និងអត្តសញ្ញាណប័ណ្ណយោធា២សន្លឹក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor