
(ភ្នំពេញ)៖ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ត្រូវបានដកចេញពីតំណែង ដោយតែងតាំងលោក អ៊ូច ភា ជំនួសវិញ នេះបើយោងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រនៃកម្ពុជា ដែលចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី សម្ដេច វិបុលសេនាភក្ដី សាយ ឈុំ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨។

ព្រះរាជក្រឹត្យបានបណ្ជាក់យ៉ាងដូច្នេះ៖
មាត្រា១៖ ផ្ទេរភារកិច្ចលោក ឡាយ វណ្ណៈ ឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់ទី៤ ពីអភិបាល នៃគណៈអភិបាលខេត្តតាកែវ ឱ្យមកបម្រើការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។
មាត្រា២៖ តែងតាំង លោក អ៊ូច ភា ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៦ អភិបាល នៃគណៈអភិបាលខេត្តតាកែវ។

សូមជំរាបថា គិតត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ លោក ឡាយ វណ្ណៈ ឡាយ វណ្ណៈ កាន់តំណែងជាអភិបាលខេត្តតាកែវ បាន៤ឆ្នាំ ៩ថ្ងៃ។ ចំណែកលោក អ៊ូច ភា ធ្លាប់មានតួនាទីជាអភិបាលក្រុងដូនកែវ និងជាអភិបាលរងខេត្តតាកែវនៅមុនការតែងតាំងជាអភិបាលខេត្តនេះ។


