Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាល ៖ លោក គឹម រ័ត្នណារិន ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីខេត្តកណ្ដាល បានចេញដីកាបង្គាប់ ឲ្យឃុំខ្លួនឃាតកដែលកាប់ចិញ្ច្រាំស្ដ្រីម្នាក់ រួចញាត់ចូលក្នុងធុងទឹកកកជាបណ្ដោះអាសន្ន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ ដើម្បីរង់ចាំ​ការ​ស៊ើបសួរ​បន្ត​ទៀត​​។

​លោក​ ឯក​ ស៊ុន​រស្មី​ ព្រះ​រាជ​អាជ្ញា​រង ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្ដាល​ បានចោទប្រកាន់​ឃាតករ ​ឈ្មោះ​ សឿ​ សុខផេង​ អាយុ​៣០ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ​ រូបនេះ ពី​បទ​ «ឃាតកម្ម​គិត​ទុក​ជា​មុន» យោងតាម​មាត្រា​២០០ នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​។​

សូមជម្រាបជូនថា ហេតុការ​ណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅរសៀលថ្ងៃទី១៦ មីនា ឆ្នាំ២០១៨នេះ នៅចំណុចជិតគល់ស្ពានព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ស្រ្តីរងគ្រោះ ឈ្មោះ យឿន ធានី អាយុ២៩ឆ្នាំ មាន​ស្រុកកំណើត នៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម  ហើយ​បច្ចុប្បន្នសព ត្រូវបានគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតរួចរាល់ហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor