header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រុមសិល្បករមានការភ័យបុកពោះស្ទើរគ្រប់គ្នា ដែលតារាកំប្លែងល្បីឈ្មោះលោក ធូ ចំរ៉ុង ហៅនាយ សាន ម៉ៅ ចូលពេទ្យសង្រ្គោះបន្ទាន់ ។

តាមប្រភពពីសមាគមសិល្បករខ្មែរលើកឡើងថា នាយ សាន ម៉ៅ មានអាការៈឈាមសសុីឈាមក្រហម។ សម្ពាធឈាមថយចុះ ហើយខណៈនេះ ក្រុមគ្រូពេទ្យកំពុងជួយសង្រ្គោះដោយយកចិត្តទុកដាក់។

ប៉ុន្តែយោងលើការបង្ហោះបណ្តាញសង្គមរបស់លោក អុឹម ជីវ៉ា បានលើកឡើងថា "តារាកំប្លែង លោក ធូ ចំរ៉ុង ហៅនាយ សាន ម៉ៅ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយសារជំងឺបេះដូង និងទឹកក្នុងសួតធ្ងន់ធ្ងរ។ ដោយក្នុងខ្លឹមសារដែលបានបង្ហោះនោះ បានរៀបរាប់ថា «ខ្ញុំបាទ អុឹម ជីវ៉ា តំណាងឲ្យសាមគមសិល្បករខ្មែរ បានយកថវិកាមកឧបត្ថម្ភដល់ នាយ សាន ម៉ៅ ចំនួន២លានរៀល។ សូមអភ័យទោសចំពោះរូបភាព តែគ្រាន់តែចង់ជូនដំណឹងដល់សិក្បករ និងទស្សនិកជនបានជ្រាបតែប៉ុណ្ណោះ»។

ហើយលោកអ៊ឹម ជីវ៉ាបានបន្ថែមថា ៖ ស្តាប់សម្តីបងសានម៉ៅមានអារម្មណ៍ថាក្តុកក្តួលណាស់ 😭😭😭 យប់មិញ នាយសានម៉ៅ បានប្រាប់ខ្ញុំដោយសម្លេងខ្សាវៗថា នាយមកសម្រាកនៅពេទ្យពីរថ្ងៃហើយ មិនហ៊ានប្រាប់គេអោយដឹងទេ ព្រោះកុំអោយខ្មាសគេ កុំអោយគេដៀលថាសិល្បៈពេលឈឺរកជំនួយ អូនជីវ៉ាឯងគ្រាន់តែប្រាប់គ្នាយើងអោយដឹងទៅបានហើយ បើទោះបីបងអត់លុយបងសុខចិត្តលក់ឡានរបស់បងព្យាបាលជំងឺ😭😭 កុំអោយទស្សនិកជនគេដៀលដល់សិល្បៈយើងអូន បងសុខចិត្តធ្វើទៅតាមលទ្ធភាពបានប៉ុណ្ណា គឺបានបណ្ណឹងចុះ 😭😭 យើងជាមនុស្សធ្វើអោយគេសប្បាយ ចឹងហើយពេលយើងឈឺក៏កុំទៅធ្វើអីអោយគេទើសចិត្តដែរអូន😭។ សូមបញ្ជាក់ដែរថា នាយសាន ម៉ៅ កំពុងសង្រ្គោះបន្ទាន់ដំណាក់ការធ្ងន់ធ្ងរនៅក្នុងមន្ទីពេទ្យកាល់ម៉ែត្រ ដោយសរជំងឺទឹកក្នុងសួតនិងបេះដូង និងជំងឺទឹកនោមផ្អែម ។

នេះជាព័ត៌មានបឋម ដែលយើងទទួលបាន ហើយក៏នឹងរំពឹងថា លោក សាន ម៉ៅ នឹងវិលមករកស្ថានភាពប្រសើរឡើងវិញ។

គួរបញ្ជាក់ថា លោក សាន ម៉ៅ គឺមានជំងឺទឹកនោមផ្អែមយូរមកហើយ ប៉ុន្តែស្ថានភាពនៅអាចប្រសើរ និងអាចបោះជំហ៊ានបំពេញការងារបាន។ ទើបតែពេលនេះ ដែលលោកត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post