
អាមេរិក៖ សេតវិមាន គឺជាកន្លែងសម្រាប់ប្រធានធិបតីសហរដ្ឋអាមេរិក គ្រប់អាណត្តិសម្រាប់ស្នាក់នៅ និងបម្រលើការងារ ឬហៅថា White House ដែលប្រជាពលរដ្ឋ នៅទូទាំងប្រទេសទទួលស្គាល់ថាជាកន្លែងដែលមានសុវត្ថិភាពបំផុតសម្រាប់ ប្រធានាធិបតីរបស់ពួកគេ ។

ប៉ុន្តែផ្ទុយទៅសេតវិមាននេះ មិនមែនជនជាតិអាមេរិកជាអ្នករចនាប្លង់ និងកសាង ឡើយ គឺស្ថាបនាដោយកំពូលវិស្វករល្បីឈ្មោះ James Hoban កើតឆ្នាំ១៧៥៥ ដោយលោក បានរស់នៅរៀនសូត្រនៅប្រទេសអៀរឡង់ ជីវិតរស់ទីនោះលោកបានធ្វើការជាងឈើនៅតំបន់នោះរហូតដល់អាយុ២០ឆ្នាំ និងបានបន្តការសិក្សានៅសាលា Dublin Society's Drawing School ដែលមានលោកគ្រូវិស្វករល្បីឈ្មោះ Thomas Ivory។

សម័យសង្គ្រាម លោក Hoban បានចូលទៅសហរដ្ឋអាមេរិក និងបានធ្វើការជាវិស្វករម្នាក់នៅ Philadelphia ឆ្នាំ១៧៨៥។ ខែមេសា ឆ្នាំ១៧៨៧ លោកបានទៅ South Carolina ជាកន្លែងដែលលោករៀបចំឌីហ្សាញអគារជាច្រើនដូចជាអគារ Charleston County Courthous (១៧៩០-៩២) អគារ South Carolina Statehouse (១៧៥៣)ជាដើម។ ពេលនោះលោកប្រធានាធិបតីអាមេរិក Washington ពេញចិត្ត និងកោតសរសេរស្នាដៃរបស់លោកនៅពេលអ្នកទាំងពីរជួបគ្នាឆ្នាំ១៧៩១។


លោក Hoban នៅក្នុងឆ្នាំ១៧៩២ លោកទទួលបានជ័យជម្នះក្នុងការប្រកួតឌីហ្សាញប្លង់សម្រាប់កសាងសេតវិមាន។ ចំពោះការ Design ពីដំបូងរបស់លោកមើលផ្នែកខាងមុខមាន៣ជាន់ និង៩ល្វែង។ លោកប្រធានាធិបតីឲ្យកែប្រែ ដូច្នេះលោកកែទៅជាផ្នែកខាងមុខមាន២ជាន់ និង១១ល្វែង ហើយលោកប្រធានាធិបតីបានឲ្យកែកុនទៀត។ អគារប្រធានាធិបតីទាំងមូលនៅខាងមុខថ្មសុទ្ធ។ គេមិនច្បាស់ទេថា រូបភាពឌីហ្សាញណាមួយរបស់លោកពីការប្រកួតនៅមាន ឬយ៉ាងណានោះទេ។
គេដឹងថា យ៉ាងហោចណាស់ លោក Hoban មានអ្នកបម្រើ៣នាក់នៅពេលធ្វើការជាងឈើក៏បានមកជួយកិច្ចការងារកសាងសេតវិមានដែរ។ លោកក៏ជាវិស្វករម្នាក់ដែលគ្រប់គ្រងក្នុងការកសាងអគារ Capitol និង The Octagon House។ លោកបានរស់នៅក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី និងបានរៀបចំគម្រោងកសាងអគារជាច្រើនទៀត។ លោកបានទទួលមរណភាពនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៨៣១៕


