header ads

Sponsor

រិទ្ធី

សកម្មភាពបងប្អូនប្រជាជនខ្មែររស់នៅប្រទេសអូស្ត្រាលីកំពុងបង្ហាញការគាំទ្រយ៉ាងក្លាវក្លាចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ យោងគេហទំព័រហ្វេសប៊ុក របស់ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើការផ្សាយផ្ទាល់ពីទីក្រុងស៊ីដនី។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី ១៦ មីនា ឆ្នាំ ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកដល់សណ្ឋាគារស្នាក់នៅក្នុងទីក្រុងស៊ីដនី (Sydney, Australia) ប្រទេសអូស្រ្តាលី ដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ចាប់ពីថ្ងៃទី ១៦-១៨ ខែមីនា ឆ្នាំ២០១៨។

បើយោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្តេច ហ៊ុន សែន បានឱ្យដឹងថា នៅចុងបញ្ចប់នៃកម្មវិធីល្ងាចថ្ងៃនេះគឺ        សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ Australia និងបងប្អូនមកពីប្រទេស New Zealand ប្រមាណ៨០០ នាក់។

វីដេអូ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post