Sponsor
ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

១៨​ ខែមីនា​ ឆ្នាំ២០១៨​នេះ​ ជាថ្ងៃគម្រប់ខួបលើកទី៤៨ឆ្នាំ នៃការធ្វើរដ្ឋប្រហារ (១៨ ខែមីនា ឆ្នាំ១៩៧០-​ ១៨​ ខែមីនា​ ឆ្នាំ២០១៨)​ ទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋ ពីសំណាក់លោកសេនាប្រមុខ លន់ នល់ និងបក្ខពួកមួយចំនួនទៀត ដែលជាដើមចមនាំឲ្យប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុង ភ្នក់ភ្លើងសង្គ្រាមស៊ីវិល​ ឈានដល់របបប្រល័យពូជសាសន៍ប៉ុល​ ពត​ និងសង្គ្រាមសុីវិលជិត៣០ឆ្នាំ​ (ឆ្នាំ១៩៧០-ឆ្នាំ១៩៩៨)! ជាលទ្ធផល​ នៃសង្គ្រាមនេះបានសម្លាប់ប្រជាជនជាង៣លាននាក់​ ជនភៀសខ្លួនរាប់សែននាក់​ កម្ពុជាក្លាយជាឋាននរក​ និងក្លាយជាឆ្នាំសូន្យ! បំផ្លាញទាំងហេដ្ឋារចនាសម្ពន្ធ័រូបវន្ត​ ដួងព្រលឹង​ដែលជាសីលធម៌​ វប្បធម៌សង្គមផងដែរ។

សង្គ្រាមបានកសាងមរតកទុកឱយកូនខែ្មរមានតែ​ គ្រាប់រាប់លានតោន​ គ្រាប់បែកគីមី​ គ្រាប់បែកចង្កោម​ គ្រាប់មីនគ្រាប់ប្រភេទ​ គ្រាប់មិនទាន់ផ្ទុះគ្រាប់ប្រភេទ​ និងបន្សល់ទុកបាតដៃទទេ​ គ្មានអ្វីៗទាំងអស់! ព្រះរាជាណាចក្រដ៍កំសត់បផុតនេះទើបតែរស់ឡើងវិញនិងមានសន្តិភាពពេញលេញជិត២០ឆ្នាំនៅឡើយ​គឺ២៩​ ធ្នូ​ ១៩៩៨​ បានបញ្ចប់សង្គ្រាមសុីវិលទាំងស្រុង​ ដោយសារនយោបាយឈ្នះ-ឈ្នះ​ របស់សម្តេចតេជោ​ សែន! សង្គមមានសន្តិភាពបរិបូរដែលជាឱកាសក្នុងការពង្រឹងសិទ្ធិសេរីភាព​ លទិ្ធប្រជាធិបតេយ្យ​ នីតិរដ្ឋ​ និងសេដ្ឋកិច្ចជាតិឡើងវិញ! សូមរួមគ្នាថែរក្សាសន្តិភាព​ និងចងចាំជានិច្ចថ្ងៃរដ្ឋប្រហារ​១៨​មិនា​១៩៧០​ នៃថ្ងៃសង្គ្រាម​ ឆាបឆេះនិងមហាវិនាសកម្មប្រល័យពូជសាសន៍បានចាប់កំណើតឡើង!

Cambodia coup of 1970 (18 March 2018) and this is a 48 year period of this coup (18 March 1970- 18 March 2018) which leaded to deadly Cambodian civilian war killed over 3 million Khmers! Completed Peace founded in 1998 as this Kingdom declared to end civilian war by 29 December 1998 under win-win policy of Samdach Techo Sen! As a result, after the war there are a huge number of remnants of war continue to threaten communities throughout the country! It's a little bite less than 20 years that this Kingdom has a completed peace, thus there is a good chance to rebuild trust, human rights, democracy and social economic developments for her people and nation. Let protecting peace and building prosperous future!

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor