Sponsor
ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

ខេត្តសៀមរាប៖ ករ​ណីនេះកើតឡើងកាលពីវេលាម៉ោង១៧ៈ០០នាទី ថ្ងៃទី២១ ខែមីនា​ ឆ្នាំ​២០១៨ នៅលើដងផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិរការកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ត​សៀមរាប​ បង្កឡើងដោយរថយន្តម៉ាក់កាម៉ារី ពណ៌ឆ្លូញ ពាក់ផ្លាក់លេខសៀមរាប 2B-1374​ (អ្នកបើកបរគេចខ្លួន) បុកជាមួយ​ម៉ូតូម៉ាក់ហុងដាឌ្រីម​C125 ពណ៌ខ្មៅ សេរី​២០០៥ ពាក់ផ្លាក់លេខ សៀមរាប​1A-4975 បើកបរដោយឈ្មោះ ផែន ទីណា ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិភ្នំដី ឃុំ ត្រពាំងធំ ស្រុកប្រាសាទបាគងខេត្តសៀមរាប (ស្លាប់នៅកន្លែងកើតហេតុ)។

ហើយរថយន្តបានជ្រុលទៅបុកនិងម៉ូតូ ០១គ្រឿងផ្សេងទៀត ម៉ាក់ហុងដាឌ្រីម​C125​សេរី២០១៦ ពណ៌ខ្មៅ អត់ផ្លាក់លេខ បើកបរដោយឈ្មោះ សន់ ផល្លា ភេទស្រីអាយុ៣៣ឆ្នាំ រស់នៅភូមិដកពោធិ សង្កាត់ស្លក្រាម ក្រុងសៀមរាមខេត្តសៀមរាប (របួសធ្ងន់) បញ្ជូន ទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប)​។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor