Sponsor
រិទ្ធី

សម្ដេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស​ផ្ដល់​ថវិកា​២៦៦​លាន​រៀល (​ជាង​៦​ម៉ឺ​ន​ដុល្លារ​) សម្រាប់​ជប់លៀង និង​ដំណើរ​កម្សាន្ត​របស់​គ្រូ និង​គរុ​និស្សិត វិទ្យាស្ថាន​ជាតិ​អប់រំ ដែល​បញ្ចប់​ការសិក្សា​ឆ្នាំ​២០១៦-២០១៧។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ         សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដ៏មានប្រជាប្រីយ៍របស់កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់គរុសិស្ស និងនិស្សិតបញ្ចប់ការសិក្សា នៅវិទ្យាស្ថានជាតិអប់រំឆ្នាំ២០១៦-២០១៧ ចំនួន ១ ៦៣០នាក់។

គរុសិស្ស និងនិស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមាន៖ និស្សិតអធិការអប់រំចំនួន ៧០នាក់ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ ២០នាក់ គ្រូបង្រៀនកម្រិតឧត្តម (បិរញ្ញា+១) ចំនួន ៨៤៩នាក់ និង គ្រូបង្រៀនកម្រិតមូលដ្ឋានតាមប្រព័ន្ធពន្លឿនឆ្ពោះទៅកម្រិតបរិញ្ញាបត្រ ៦៩១នាក់។

សម្តេច បានបញ្ជាក់ថា រដ្ឋាភិបាល​តែងតែ​ផ្ដល់​ថវិកា សម្រាប់​ជប់លៀង​ឲ្យ​គ្រូ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​នេះ ជា​រៀងរាល់ឆ្នាំ​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor