Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កម្សាន្តៈ បើទោះជាមានបេក្ខជនបេក្ខនារីមួយចំនួន រីករាយចិត្តអាចឡើងដល់វគ្គចុងក្រោយ ឆ្ពោះកាន់ពាន The Cambodian Idol រដូវកាលទី៣ មែន តែពួកគេស្តាយនៅការដក់អារម្មណ៍ជាច្រើនក្នុងការប្រឡងចម្រៀងដ៏លំបាកនេះ ពិសេសការដើរចេញពីបេក្ខជនជាបន្តបន្ទាប់។ អស់រយៈពេល៨សប្តាហ៍ យប់មិញនេះ គេរកបានអ្នកជាប់សារបោះឆ្នោត៤រូប ឡើងប្រឡងវគ្គចុងក្រោយ នៅថ្ងៃអាទិត្យ ទី៨ ខែមេសា ឆ្នាំ២០១៨ខាងមុខ។

យ៉ាងណាមិញ កាលពីយប់មិញនេះ Cambodian Idol រដូវកាលទី៣ ក៏បានឈានមកដល់វគ្គ Semi Final ហើយដែរ ដែលនៅសល់តែបេក្ខជន និងបេក្ខនារីចំនួន៦រូបប៉ុណ្ណោះ ដែលត្រូវប្រកួតប្រជែងគ្នា ដើម្បីមានឱកាសឆ្លងទៅវគ្គផ្តាច់ព្រ័ត្រ។

ការប្រកួតប្រជែងយ៉ាងស្វិតស្វាញទាំង២ដំណាក់កាល រហូតដល់នាទីដែលរន្ធត់ សោកស្តាយ ព្រោះមានតែបេក្ខជនតែ៤រូបប៉ុណ្ណោះ ដែលអាចបន្តទៅកាន់វគ្គផ្តាច់ព្រាត់ ហើយ២នាក់ ត្រូវចាកចេញពីកម្មវិធី។ ក្នុងនោះ បេក្ខនារី លីន សោម៉ា និងបេក្ខជន ចាប សក្ខណា គឺជាបេក្ខជនដែលទទួលបានការផ្ញើសារគាំទ្រតិចជាងគេពីទស្សនិកជន រួមទាំងការឲ្យពិន្ទុពីសំណាក់គ្រូបង្វឹកទាំង៤ ដែលធ្វើឲ្យប្អូនទាំង២នាក់ ចាកចេញត្រឹមនេះ។ ការចាកចេញរបស់អ្នកទាំង២ មិនមែនថា គាត់គ្មានសមត្ថភាពនោះទេ នេះគឺជាការតម្រូវរបស់កម្មវិធី ដែលតម្រូវឲ្យទស្សនិកជនជាអ្នកផ្ញើសារគាំទ្រ ហើយអ្នកដែលទទួលបានសារតិចជាងគេ ហ្នឹងត្រូវអស់ឱកាសទៅវគ្គផ្តាច់ព្រ័ត្ត។

បរាជ័យរបស់អ្នកទាំង២ ពិតជាមិនចាញ់រហូតទេ ព្រោះពួកគេបានយកឈ្នះវគ្គមួយទៅវគ្គមួយជាបន្តបន្ទាប់ ផ្តួលគូប្រកួតជាច្រើនដំណាក់កាល ហើយចាកចេញវគ្គអាទិត្យទី៨នេះ គឺជាវគ្គសំខាន់១ ដែលរហូតពេលនេះ អ្នកទាំង៦រូប ក្លាយជាអាយឌលមហាជនរួចទៅហើយ។ ជាពិសេសតាមបណ្តាញសង្គម លីន សោម៉ា និង ចាប សក្ខណា ក៏ល្បីមានហ្វេនគាំទ្រចាំលើកទឹកចិត្តច្រើនផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor