Sponsor
ដោយ៖ វណ្ណា

តាកែវ៖ យ៉ាងហោចណាស់ មានស្ត្រី២នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងកាលពីវេលាម៉ោង ១៩និង៥០នាទី ប្រលប់ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមីនាឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ១-២ ស្ថិតក្នុងភូមិព្រៃឈើទាលក្រោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបង្កឡើងដោយរថយន្ត Camery ប៉ាឡែន១គ្រឿង បើកបរស្របទិសគ្នា ។

លោកវេរសេនីយឯក ឌុក ធីយ៉ា អធិការស្រុកត្រាំកក់បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AA-2205 ដែលបើកបរមកពីទិសខាងកើត មិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្ត (រត់គេចខ្លួន) លុះបើកបរមក ដល់ចំណុច កើតហេតុខាងលើ ក៏បានបុកម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FX-4884 បើកបរដោយឈ្មោះ លឹម ឡា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកសិករ នៅភូមិព្រៃឈើ ទាលក្រោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) នឹងស្រ្តីម្នាក់ទៀតជិះពី ក្រោយមានឈ្មោះ ប្រាក់ ធី ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នា (ស្លាប់នៅកន្លែង កើតហេតុ)។

រួចហើយក៏រុញទៅបុកម៉ូតូមួយគ្រឿង ទៀតម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1H-9408 បើកបរដោយឈ្មោះ តុក លីណា ភេទស្រី អាយុ២២ឆ្នាំ មុខរបរកសិករ នៅភូមិត្រពាំងកប្បាស ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងកើត ស្របទិសគ្នា ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បង្អែកក្រុងដូនកែវ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ក៏ចុះមកដល់រួចធ្វើការទៅតាមនីតិវិធីនៃច្បាប់ ចំណែកឯសព ទាំងពីរបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯម្ចាស់រថយន្តបង្កគ្រោះថ្នាក់ កំម្លាំង ជំនាញកំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួន និងម៉ូតូទាំងពីរគ្រឿងខាងលើត្រូវបានយកទៅ រក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីដោះស្រាយបន្តទៅតាមនីតិវិធីច្បាប់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor