header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធតាមដាន ចាប់ខ្លួនជនល្មើស ដើម្បីយកមកដាក់ទោសទៅតាមច្បាប់។

កាលពីពេលថ្មីៗនេះ មានបុរសម្នាក់ឈ្មោះ ស៊ុត សារ៉េត ដែលជាសាស្ត្រាចារ្យបង្រៀន នៅសកលវិទ្យាឯកជនមួយ បានបើករថយន្តបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យប៉ះពារបន្តិចបន្តួចរួចបានបើករត់ តែជាអកុសលមានជនដៃដល់មួយក្រុមបានជិះម៉ូតូដេញតាម ហើយប្រើអំពើហិង្សាមកលើរាងកាយរបស់គាត់ ស្ទើរតែបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។

នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជាង១ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា បង្ហាញពីការ ឈឺចាប់ តើអ្វី? ហេតុអ្វីទៅ? បានវាកើត នៅសីលធម៌បែបនេះ ចំពោះមនុស្សមួយក្រុមតូចណាមួយនោះ។ ឥឡូវត្រូវបានចាប់ខ្លួនមួយចំនួន ហើយយើងនឹងបន្តតាមរកស្វែងចាប់ខ្លួនបន្តទៅទៀត ដែលមិនត្រូវឲ្យអ្នកជនពាលបែបនេះ បង្កើតឡើងនូវស្ថានភាព ហើយដោយខ្វះការទទួលខុសត្រូវ ចំពោះផ្នែក ព្រហ្មទណ្ឌនោះទេ

សម្ដេច បន្ថែមថា ពលរដ្ឋមានសិទ្ធិចាប់ជនល្មើសយកទុកឲ្យមន្រ្តីមានសមត្ថកិច្ច ដោះស្រាយ តែពលរដ្ឋគ្មានសិទ្ធិវាយជនល្មើសនោះទេ ព្រោះបើវាយអាចឈានដល់ស្លាប់ និងមានរងរបួសធ្ងន់ ហើយនឹងជាប់ឈ្មោះជាជនបង្ករបួសស្នាម(អ្នកទោស)ជាមិនខាន។

សម្ដេច ហ៊ុន សែន បានអំពាវនាវដល់អ្នកបើកបរត្រូវចេះគោរពគ្នាទៅវិញទៅមក និងចេះ អធ្យាស្រ័យឲ្យគ្នា ដោយកុំយករឿងមានគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់តិចតួចធ្វើជារឿងប្រើប្រាស់អំពើហិង្សា ដែលនាំឲ្យប្រទេសជាតិ ក្លាយទៅជាប្រទេសគ្មានសន្តិសុខសណ្តាប់ធ្នាប់។

ជុំវិញបញ្ហាទាំងនេះផងដែរ បើតាមអ្នកច្បាប់បានអះអាងថា ទោះបីជាជនបង្កគ្រោះថ្នាក់ចរាចរណ៍ បានធ្វើខុសយ៉ាងណាក៏ដោយ ក៏មិនត្រូវវាយដំទាត់ធាក់ដែរ ប៉ុន្តែមានសិទ្ធិចាប់ឃាត់​ខ្លួនទុក ហើយបញ្ជូនទៅឲ្យមន្រ្តីពាក់ព័ន្ធធ្វើការតាមនីវិធីច្បាប់ ទើបត្រូវព្រោះប្រទេសមានច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post