Sponsor
រិទ្ធី

នៅថ្ងៃទី០៧​ ខែមីនា ឆ្នាំ២០១៨ គណនីយហ្វេសប៊ុកឈ្មោះ Rithy Erng បានបង្ហោះឯកសារ និងវិដេអូរនៃការចុះកិច្ចព្រមព្រៀងជាមួយជនជាតិដើមភាគតិច Degar ( ជាជនជាតិយួន) ដោយលោក សម រង្ស៊ី។

គណនីយនេះបានសរសរថា៖ ឯកសារទាំងអស់នោះមានដូចជា៖ កិច្ចព្រមព្រៀងរវាង សម រង្ស៊ី និងលោក កុក ស មេដឹកនាំយួនជាជនជាតិដើមភាគតិច Degar កាលពីខែកុម្ភៈ និងខែមេសា ឆ្នាំ២០១៣ (ជា២ភាសាខ្មែរ និងអង់គ្លេស)  មានទាំងវីដេអូទៀតផងនៅពេលចុះហត្ថលេខា។ ខ្ញុំបានអានកិច្ចព្រមព្រៀងនោះ គឺបញ្ជាក់ច្បាស់ណាស់ថា ជនជាតិដើមភាគតិច ដែលជាយួន Degar មានសិទ្ធិស្វ័យភាពរបស់ពួកគេ គឺមានសិទ្ធិធ្វើ និងអនុវត្តសេចក្តីសម្រេចលើបញ្ហាពាក់ព័ន្ធនឹងកិច្ចការផ្ទៃក្នុង និងតំបន់របស់ពួកគេរស់នៅក្នុងប្រទេសកម្ពុជា។ មាត្រា៥ នៃកិច្ចព្រមព្រៀងនេះ ក៏បានបញ្ជាក់ផងដែរថាជនជាតិយួនដែលជាជនជាតិដើមភាគតិច Degar នឹងមានសិទ្ធិពេញលេញ ប្រសិនបើពួកគេចូលរួមក្នុងជីវិតនយោបាយ ( គឺក្នុងន័យថា បើគាំទ្រគណបក្សសង្គ្រោះជាតិ)។

ម៉្យាងវិញទៀតក្នុងវីដេអូ លោក សម រង្ស៊ី ក៏បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលគណបក្សសង្គ្រោះជាតិដឹកនាំរាជរដ្ឋាភិបាលកម្ពុជា គាត់នឹងកាត់ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឱ្យយួនជនជាតិភាគតិច Degar ដើម្បីគ្រប់គ្រងខេត្តទាំងបួននោះដោយស្វ័យភាព។

បន្ទាប់ពីខ្ញុំបានដឹងដូច្នេះ ខ្ញុំបានគិតថា ទង្វើរបស់ សម រង្ស៊ី គឺជាអំពើក្បត់ ដែលផ្ទុយពីអ្វីដែលជាវោហារសាស្ត្រនយោបាយ គឺគាត់តែងតែនិយាយចោទថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន អាយ៉ងយួន និងជាឆ្កែបំរើយួនជាដើម។ តែធាតុពិត ថ្ងៃនេះខ្ញុំជាជនជាតិខ្មែរមួយរូបដែលកំពុងរស់នៅសហរដ្ឋអាមេរិក សូមប្រកាសថា សម រង្ស៊ី គឺជាជនក្បត់ជាតិតពូជ និងជាអាយ៉ងយួនយ៉ាងពិតប្រាកដ។

ខ្ញុំសូមផ្តាំដល់ខ្មែរទាំងអស់គ្នា ត្រូវដឹង និងចងចាំទុកថា អំពើក្បត់ជាប្រព័ន្ធនេះ បើមិនចាត់វិធានការតាមផ្លូវច្បាប់ទេនោះ វាអាចនឹងនាំឱ្យស្រុកខ្មែរមិនបានសុខនោះទេ។ ម៉្យាងវិញទៀត ពួកម៉ាកខ្ញុំបានប្រាប់ថា មេដឹកនាំយួនជនជាតិ Degar ឈ្មោះ កុក ស នោះ គឺសព្វថ្ងៃនេះ បាននិងកំពុងចូលរួមឧបត្ថម្ភជាហិរញ្ញវត្ថុជាច្រើន ដើម្បីជួយគាំទ្រចលនាសង្គ្រោះជាតិ។

នៅចុងបញ្ជាប់បានបញ្ជាក់ថា៖សូមបងប្អូនខ្មែរយើងទាំងអស់គ្នា គួរពីដឹងពីបញ្ហានេះ ដោយការនឹករលឹក និងស្រឡាញ់ជាតិ មាតុភូមិបំផុត។

អត្ថបទបកប្រែក្រៅផ្លូវការ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor