
ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ផលិតកម្ម Town បានចេញបទចម្រៀងពីរោះៗជាច្រើនបទ សម្រាប់ជូនអ្នកគាំទ្ររាំ និងស្ដាប់កម្សាន្ត។
កាលពីប៉ុន្មានម៉ោងមុននេះ ក៍មានបទចម្រៀងរបស់ តារាកំបែ្លងនាយ ពែកមីផងដែរ ក្រោមចំណងជើងថា « ស្នេហ៍អើយ! ស្នេហ៍ » ដែលនិពន្ធទំនុកច្រៀង និង បទភ្លេង មរតកដើម ។
« ស្នេហ៍អើយ! ស្នេហ៍ » មានការបកស្រាយរួមគ្នា ដោយអ្នកបម្រើ នាយ ពែកមី និង កញ្ញា រ៉ាប៊ី ដែលជាថៅកែស្រីនៅ ក្នុងរឿង អ្នកបម្រើ០០៧ ធ្វើឲ្យអ្នកស្ដាប់ទៅគួរឲ្យចង់សើច ព្រោះដោយវាចារ របស់នាយ ពែកមី តបទៅ កញ្ញា រ៉ាប៊ី ទាំងកំប្លុកកំប្លែង មែនទែន។

ចង់ដឹងច្បាស់ សូមស្ដាប់ទាំងអស់គ្នា៖


