header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ គិតមកទល់ម៉ោង ០៨ព្រឹក ថ្ងៃសុក្រ ទី ១៦ ខែមីនា ឆ្នាំ២០១៨នេះ តូចអាជីវករផ្សារច្បារអំពៅ ដែលត្រូវបានអគ្គីភ័យលេបត្របាក់ កាលពីវេលាម៉ោង១១ និង ៤០នាទី យប់ ថ្ងៃទី១៥ ម្សិលមិញ បានរងការខូចខាតឆេះទាំងស្រុងអស់ចំនួន ៦៤៦តូប ក្នុងចំណោមតូប ១៤៤៧តូប និងមិនពុំបង្កឱ្យមានមនុស្សរបួសឬស្លាប់នោះទេ ។ នេះបើតាមការឲ្យដឹងពីមន្រ្តីសមត្ថកិច្ចដែលកំពុងតែឈរជើងបាញ់ទឹកពន្លត់នៅទីនោះ ។

អគ្គីភ័យនេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវរកមូលហេតុ ដែលនាំឲ្យមានការឆេះផ្សារច្បារអំពៅនេះ ហើយខណៈពេលនេះផងដែរ សមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង គ្រាន់តែនៅគំនរកម្ទេចភ្លើងបន្តិចបន្តួចប៉ុណ្ណោះ ហើយសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ជាង១០០គ្រឿង ។ សូមបញ្ជាក់ថា អគ្គីភ័យបានលេបត្របាក់ ផ្សារច្បារអំពៅ កាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចតូបខាងកើតមួយកន្លែង នៅតាមផ្លូវ៣៦៣កែងនិងផ្លូវ៦២២ ដែលស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមសាក្សីដែលបានឃើញហេតុការណ៍នោះ បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងខ្មួលខ្មាញ់ហុយចេញពីតូបលក់អង្ករ ឈាងខាងកើត ទើបមានការផ្អើលឆោរឡោរឡើងថា មានអគ្គីភ័យ ទើបបង្កឲ្យការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ច ទាក់ទងរថយន្តពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍ ធ្វើការបាញ់ទប់ស្កាត់មិនឲ្យរៀលដាល តែទប់មិនបានក៏ឆាបឆេះ យ៉ាងសន្ធោសន្ធៅឆ្លងចូលក្នុងផ្សារធំទៀត ដោយសាររថយន្តពន្លត់អគ្គីភ័យចូល ក្នុងផ្សារមិនបាន ទើបសមត្ថកិច្ចយកអេស្ការវរទ័រមកកាយទម្លុះជញ្ចាំងថ្មផ្សារ ដើម្បីឲ្យរថយន្តពន្លត់អគី្គភ័យអាចចូលក្នុងផ្សារ បាញ់ទឹកបាន ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post