Sponsor
ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ កម្ពុជាមានអ្នកប្រើប្រាស់បណ្តោញទំនាក់ទំនងសង្គមហ្វេកបុក ប្រមាណជាង៧លាននាក់ ក្នុងចំណោមប្រជាជនសរុបជាង១៥លាននាក់ ពោលគឺជិតស្មើនឹងពាក់កណ្តាលប្រជាជនទាំងអស់នៅក្នុងប្រទេសកម្ពុជា មាន Smart Phone កាន់ប្រើក្នុងដៃ ។

អញ្ជើញចូលរួមនៅក្នុងក្នុងសិក្ខាសាលាស្តីពី និន្នាកា និងបច្ចេកវិទ្យា ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលរៀបចំធ្វើឡើងដោយក្រសួងប្រៃសណីយ៍សហការជាមួយនឹងអ្នកសារព័ត៌មាន  បណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍កម្ពុជា មានប្រសាសន៍ឲ្យដឹងថា ប្រទេសកម្ពុជាបានក្លាយជាប្រទេសដែលមានប្រជាជនជាង៧លាននាក់ ប្រើប្រាស់បណ្តោញសង្គមយក្សរបស់អាមេរិកមួយនេះ ពោលគឺជាអ្នកលេងដែលសកម្ម លេងជារៀងរាល់ថ្ងៃ រាល់ពេល នៅក្នុងឆ្នាំ២០១៨នេះ ។

បណ្ឌិតរូបនេះ បន្ថែមថា បណ្តោញទំនាក់ទំនងសង្គមហ្វេកបុកនេះ វាពិតជាមានការចាប់អារម្មណ៍ និងមានអ្នកចូលលេងច្រើនមិនថា ចាស់ ឬក៏ក្មេង ក្រុមយុវជននោះឡើយ ព្រោះអ្នកលេងពិតជាមានភាពងាយស្រួលក្នុងការតភ្ជាប់ទំនាក់ទំនងរបស់ពួកគាត់ កាន់តែងាយ រហ័ស ជាពិសេសគឺអ្នកប្រើប្រាស់បណ្តោញយក្សមួយនេះ អាចធ្វើការបង្ហោះរូបភាពរបស់ខ្លួន ឬក៏ព័ត៌មាន ដំណឹងផ្សេងៗជាច្រើន ទៅកាន់មិត្តមិត្តរបស់គាត់បានមើលឃើញ និងនាំគ្នាចែករំលែកនូវព័ត៌មានទំាងនេះ ប៉ុន្តែទំន្ទឹមនឹងនេះដែរ អ្នកប្រើប្រាស់ហ្វេកបុកមួយចំនួន ក៏បានធ្វើការបង្ហោះនូវរូបភាព និងព័ត៌មានមិនពិត ក្នុងចេតនាបង្កឲ្យមានចលាចលក្នុងសង្គម ឬជាព័ត៌មានសម្រាម ។

បណ្ឌិត សេង សុភាព បន្តទៀតថា ប្រព័ន្ធផ្សព្វផ្សាយតាមរយៈ social media នេះ យើងសង្កេតឃើញថា កំពុងតែមានការផ្សព្វផ្សាយច្រើននូវព័ត៌មានដែលមិនពិត ឬជាការប្រឌិតចេញពីក្រុមណាមួយ ក្នុងគោលបំណងបំណុលបរិយាកាសសង្គម ដូច្នោះដើម្បីលុបបំបាត់នូវការបំណុលសង្គមនេះពីសំណាក់ក្រុមទាំងអស់នេះទៀត សូមអ្នកសារព័ត៌មានអាជីព ត្រូវរួមគ្នាសម្អាតព័ត៌មានដែលមិនមែនជាការពិត ឬសម្អាតសម្រាមដ៏កខ្វក់ទាំងនេះចេញពីសង្គមរបស់យើង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor