Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុក កំពុងមានការចាប់អារម្មណ៍អំពីការផូសរបស់ ព្រះ​អង្គ នី​ សុវណ្ណ​មុនីរ៉េត​ គង់​នៅ​វត្ត​នាគ​វ័ន កុដិ​២៤​  ដោយប្រកាស រថយន្តស៊ែរីទំនើប Lexus​ 570 ឆ្នាំ២០១៨ ដែល​ញាតិ​ញោម​ប្រគេន​ ក្នុគោលបំណងដើម្បី​យក​ប្រាក់​ មក​កសាង​កុដិ​ សម្រាប់ប្រគេន​ ព្រះសង្ឃគង់​នៅ​ ក្នុងវត្ត​នាគ​វ័ន​​ ដោយ​ឃើញ​ថា​ ព្រះ​អង្គ​ពុំមាន​បច្ច័យ​ដើម្បី​កសាងឡើយ​ ជាមួយគ្នានោះដែរតេជគុណ​ក៍បានបន្ថែម​ថា ក្រៅពីកសាងកុដ សល់ប៉ុន្មាន​​​នឹង​បន្ត​ធ្វើ​មនុស្ស​ធម៌​ ចែក​ទាន​ដល់​ញាតិ​ញោម​ទីទ័ល​ ចាស់​ជរា​ …​។

បន្ទាប់មកស្រាប់តែមាន  ព្រះសង្ឃមួយអង្គទៀត ព្រះនាម ឃុត ដារ៉ូ គង់នៅវត្តឧណ្ណាលោម បានប្រកាសលក់រថយន្ត Lexus​ 570 ឆ្នាំ២០១៨ ពណ៌ខ្មៅ ដើម្បី​យក​ប្រាក់​ មក​កសាងស្ពាន សម្រួលដល់ការឆ្លងកាត់ទៅមករបស់សិស្សានុសិស្សក្នុងរដូវវស្សា

ខណៈពេលដែលទង្វើរបស់ព្រះសង្ឃទាំងពីរព្រះអង្គ ទទួលបានការសរសើរ និងគាំទ្រពីមហាជន ស្រាប់តែមានគណនីហ្វេសបុករបស់ ព្រះសង្ឃ មួយអង្គទៀត បានមានសង្ឃដីកាថា:

ល្មមៗបានហេីយ លោកម្ចាស់អេីយ………៚
បេីមិនអាណិត ព្រះឧបជ្ឈាយ៍ដែលបំបួសទេ ក៏គួរអាណិត សាសនា និងអារម្មណ៍ របស់ពុទ្ធបរិស័ទជាពិសេសអ្នកបួសដូចគ្នាផង ។
សទ្ធាជ្រះថ្លារបស់លោកម្ចាស់គឺប្រពៃហេីយ ។
តែបេីលោកម្ចាស់មានសទ្ធាជ្រះថ្លា ចង់ជួយកិច្ចការមនុស្សធម៌ដោយស្មោះមែន ចាំបាច់អីទៅផ្សាយលក់សំភារះតាមបណ្តាញសង្គមធ្វេីអី? ម្តេចក៏មិនយកទៅ យានដ្ឋាន លក់ដូ រថយន្តតែម្តងទៅ?
ឫក៏ខ្លាចគេមិនដឹងពីការលះបង់ដ៏មហិមារ របស់លោកម្ចាស់?
តេីមានបានគិតពីផលប៉ះពាល់ដល់សាសនាព្រះជិនស្រីខ្លះទេ ចំពោះឥរិយាបទ ដោយខ្វះការពិចារណា របស់លោកម្ចាស់ដូច្នេះ?
សូមអធ្យាស្រ័យផង បេីមានការបះពាល់ដល់អារម្មណ៍របស់ព្រះអង្គម្ចាស់៥៧០ នេះជាទស្សនៈឯកជន របស់ខ្ញុំកូណាដែលជា សមាជិកព្រះសង្ឃក្រីក្រតាមជនបទមួយអង្គតែប៉ុណ្ណោះ ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ!

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor