Sponsor
រិទ្ធី

នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានចេញសេចក្តីថ្លែងការណ៍ សម្តែងការព្រួយបារម្ភអំពីការឡើងកម្តៅនយោបាយនៅប្រទេសកម្ពុជា ដែលកាន់តែអាក្រក់ទៅៗ ធ្វើឱ្យប៉ះពាល់កិតិ្តយស និងសេចក្តីថ្លៃថ្នូររបស់ព្រះរាជាណាចក្រកម្ពុជា លើឆាកអន្តរជាតិ។

ក្នុងសេចក្តីថ្លែងការណ៍នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន យល់ឃើញថា ដើម្បីបន្ធូរបន្ថយបរិយាកាសនយោបាយ យើងអំពាវនាវឱ្យរាជរដ្ឋាភិបាលដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃផ្សេងទៀតឱ្យមានសេរីភាពឡើងវិញ។

ជាមួយគ្នានេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សូមអំពាវនាវឱ្យរាជរដ្ឋាភិបាលបង្កបរិយាកាសអំណោយផល និងបើកសិទ្ធិសេរីភាពដល់អ្នកសារព័ត៌មាន ដើម្បីបំពេញតួនាទីយក និងផ្តល់ព័ត៌មានជូនដល់សាធារណជនដោយមិនមានភាពភ័យខ្លាច និងរៀបចំការបោះឆ្នោតមួយប្រកបដោយសេរី និងយុត្តិធម៌ ជាពិសេសត្រូវមានការចូលរួមពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិឱ្យបានពេញលេញ។

សូមរំលឹកថា អង្គបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មិនចូលរួមក្នុងការបោះឆ្នោតព្រឹទ្ធសភា កាលពីខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor