
បាងកកៈ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី៧ ខែមីនានេះថា កាលពីថ្ងៃអង្គារម្សិលមិញនេះ តុលាការជាន់ខ្ពស់របស់ប្រទេសថៃ បានចេញដីកាចាប់ខ្លួនមួយដល់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ នៅក្នុងបណ្តឹងថ្មីមួយពាក់ព័ន្ធនឹងការដាក់ការសង្ស័យទៅលើសំណុំរឿងកិរិយាមិនត្រឹមត្រូវលើការធ្វើសម្បទានប្រាក់ឈ្នួលក្នុងវិស័យទូរគមនាគមន៍។
ការប្រកាសចាប់ខ្លួន ត្រូវបានប្រកាសដោយតុលាការជាន់ខ្ពស់ ក្នុងការអវត្តមានការចូលខ្លួនមកបំភ្លឺរបស់លោក ថាក់ស៊ីន ដែលបានបន្តធ្វើការនិរទេសដោយខ្លួនឯងនៅបរទេស ចាប់តាំងពីទសវត្សចុងក្រោយមកនេះ ។
ការប្រកាសចាប់ខ្លួន បានធ្វើឡើងបន្ទាប់ពីតុលាការចេញដីកាដំបូងសម្រាប់ទម្លាក់តំណែងជានាយករដ្ឋមន្ត្រី ដើម្បីឡើងសវនាការនៅក្នុងតុលាការ នៅក្នុងការពារខ្លួនខ្លួនផ្ទាល់ ទៅលើករណីនៃការធ្វើសម្បទានសារជាថ្មីក្នុងវិស័យទូរគមនាគមន៍។
លោក ថាក់ស៊ីន ត្រូវបានកាត់ទោសនៅក្នុងពេលអវត្តមានដោយតុលាការនៅក្នុងឆ្នាំ២០០៨ ដោយឲ្យជាប់ពន្ធ នាគាររយៈពេល២ឆ្នាំ ពីបទជាប់សង្ស័យនឹងរឿងប្រព្រឹតិ្តកិរិយាមិនត្រឹមត្រូវទៅលើការទិញដីមួយកន្លែងនៅក្នុង ក្រុងបាងកក៕
