Sponsor
ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ កីឡា ម៉ី ចន្ទរដ្ឋា ដែលជាក្រុមកីឡាជម្រើសជាតិ U16 តំណាងឲ្យប្រទេសកម្ពុជា បានទទួលមរណៈភាព កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ដោយខ្យលគរ។

អតីត​សមាជិក​ក្រុម​បាល់ទាត់ជម្រើសជាតិកម្ពុជា អាយុ​ក្រោម១៦ឆ្នាំ​អំឡុងឆ្នាំ២០១១-២០១២ មួយរូបឈ្មោះថា ម៉ី ចន្ទរដ្ឋា បានបាត់បង់ជីវិត នេះបើតាមដំណឹង​​ថា អតីត​យុវជន​ថ្នាល​ក្លិបព្រះខ័នរាជស្វាយរៀងរូបនេះ បានទទួល​អនិច្ចកម្មដោយសារខ្យល់គរ។

ទាក់ទងនឹងករណីដ៏សោកសង្រែងនេះ លោក ភា សុភក្ត្រា អតីត​គ្រូ​ជំនួយ​ជម្រើសជាតិអាយុក្រោម១៦ឆ្នាំ បានបង្ហើបថា ម៉ី ចន្ទរដ្ឋា ធ្លាប់ជាកូន​ក្រុមរបស់លោកមួយរូបដែរទាំង​កាល​នៅ​ព្រះខ័នរាជស្វាយរៀង និង ត្រាយអាស៊ី ប៉ុន្តែរូបគេបានបោះបង់អាជីពអំឡុងឆ្នាំ២០១៣ ដោយសាររបួសជង្គង់។

គ្រូ​បង្គោល​ក្លិបក្រសួងការពារជាតិរូបនេះបង្ហើបថា លោកទើបទាក់ទងរូបគេទៅធ្វើជាគ្រូជំនួយកាល​ថ្មីៗនេះប៉ុណ្ណោះ តែបែរជា​មាន​ហេតុការណ៍នេះកើតឡើងទៅវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor