
ភ្នំពេញ៖ ទីបំផុត មិនបាច់ចាំទៀតទេ ពេលនេះ ម៉ោងនេះ ស្មាតហ្វូនស៊េរីថ្មី Huawei Prague តម្លៃ ១៨៩ ដុល្លារ និងHuawei Y5 2017 តម្លៃ ១១៥ដុល្លារ បង្ហាញខ្លួនលើទីផ្សារកម្ពុជាហើយ។


អតិថិជនដែលបានកម្ម៉ង់ទុកមុន សម្រាប់ស្មាតហ្វូនស៊េរីថ្មី Huawei Prague (189$) និង Huawei Y5 2017 (115$) អាចអញ្ជើញទៅយក ទូរសព្ទស្មាតហ្វូន នៅតាមហាងលក់ទូរសព្ទដែល លោកអ្នកបានកក់ទុក។ សម្រាប់អតិថិជន ដែលបានខកខាន ពុំបាន កក់ទុកមុន ក៏អាចជាវ Huawei Prague (189$) ពណ៌ទឹកប៊ិច និង Huawei Y5 2017 (115$) ជាមួយនឹងកាដូបន្ថែមយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅតាមហាងលក់ទូរសព្ទដៃគូរសហការ ហាងដែលមានភ្នាក់ងារលក់ Huawei និង ស្លាកសញ្ញា Huawei បានផងដែរ។

ស្មាតហ្វូនស៊េរីថ្មី Huawei Prague (ប្រាក់) គឺជាកំពូលស្មាតហ្វូន ប្រចាំឆ្នាំ ២០១៨ ដែលតួរត្រូវបានក្រាលដោយកញ្ចក់ រលើបរលោង ស្តើងស្រាល ជាមួយនឹងអេក្រង់ 5.2” FHD (1920 x 1080) ប្រើ CPU: Octa Core 2.1 Ghz, Kirin 655 មាន RAM 3GB និង ROM 16GB ស៊ីមពីរ ទ្រទ្រង់ 4G Network ។

Huawei Prague បំពាក់ដោយកាមេរ៉ាមុខ 8PM មានសមត្ថភាពផ្តិតយករូបភាព Selfie ច្បាស់ស្អាត ហើយនិងមានកាមេរ៉ាក្រោយ 12PM អាចផ្តិតយក រូបភាពបានច្បាស់ស្រស់ស្អាតល្អ មិនថានៅកន្លែងណា ទីណា និងពេលណា។ Huawei Prague (ប្រាក់) ភ្ជាប់ជាមួយនឹង Finger Print សម្រាប់ដោយសោរទូរសព្ទ ទំនើប រហ័សទាន់ចិត្ត ជាមួយនឹងកម្លាំងថាមពលថ្មធំ រហូតដល់ 3000mAh ប្រើអស់ចិត្ត តែមិនអស់ថ្ម។
ចំណែកឯ ស្មាតហ្វូនស៊េរីថ្មី Huawei Y5 2017 វិញមាន មិនត្រឹមតែមានតម្លៃល្អ ១១៥ដុល្លារ នោះទេ ថែមទាំងមានរូបរាងស្អាតស្រាលស្តើង ជាមួយនឹង អេក្រង់ 5.0 inch HD Display ប្រើ CPU: 1.4GHz quad-cord មាន RAM 2GB និង ROM 16GB ស៊ីមពីរ ទ្រទ្រង់ 4G Network និងថាមពលថ្ម 3000mAh។ Huawei Y5 2017 បំពាក់ដោយកាមេរ៉ាមុខ 5PM មានសមត្ថភាពផ្តិតយករូបភាព Selfie ច្បាស់ស្អាត ហើយនិងមានកាមេរ៉ាក្រោយ 8PM អាចផ្តិតយក រូបភាពបានច្បាស់ស្រស់ស្អាតល្អ។

ព័ត៌មានអំពី Huawei ទទួលបាន ចំណាត់ថ្នាក់លេខរៀងទី២៥ ជាម៉ាកមានតម្លៃបំផុតលំដាប់ពិភពប្រចាំឆ្នាំ ២០១៨ (Most Valuable Global Brands 2018)

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://consumer.huawei.com
សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖
Youtube link: www.youtube.com/c/HuaweiMobileKH អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង
Instagram link: www.instagram.com/huaweimobilekh លេខទូរស័ព្ទ៖ 010 44 99 06 / 092 47 69 75 Facebook: www.facebook.com/huaweimobilekh អ៊ីមែល៖ ngo.menghourng2@huawei.com