Sponsor
រិទ្ធី

ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទីនេះ លើកឡើងថា៖ គំនិតដ៏ខ្មៅកខ្វក់របស់ពួកខ្មែរឧទ្ទាមក្រៅច្បាប់ ក្បត់ជាតិ ត្រូវបានបរាជ័យយ៉ាងអាម៉ាស់ជាទីបំផុត! ផលជាវិជ្ជមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងប្រាប់បងប្អូនខ្មែររស់នៅប្រទេសអូស្ត្រាលី និងរស់នៅទូទាំងប្រទេសកម្ពុជា ដោយ     សម្តេចតេជោបានថ្លែងថា៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ម៉ាល់ខូម ថើន ប៊ុល បានសម្រេចផ្តល់ជំនួយ ៨៧លានដុល្លារអូស្ត្រាលី សម្រាប់អភិវឌ្ឍន៍នៅកម្ពុជា សម្រាប់ឆ្នាំ២០១៨ នេះ និងផ្តល់ជំនួយអភិវឌ្ឍន៍ផ្សេងៗទៀតជាបន្តបន្ទាប់ដល់កម្ពុជា។ ការបញ្ចេញមតិយោបល់នេះ ធ្វើឡើងនៅលើបណ្តាយសង្គមហ្វេសប៊ុក។

រដ្ឋមន្ត្រីរូបនេះបន្តទៀតថា៖ ការសម្រេចផ្តល់ជំនួយនេះ បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នេះ។ ហេតុនេះ ការសម្រេចផ្តល់ជំនួយអភិវឌ្ឍន៍នៅកម្ពុជារបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី គឺជាការសម្លាប់គំនិតដ៏ខ្មៅកខ្វក់របស់ពួកខ្មែរឧទ្ទាមក្រៅច្បាប់ ក្បត់ជាតិនៅអូស្ត្រាលី និងនៅឯនាយសមុទ្រ ដែលជានិច្ចកាល តែងតែប្រឆាំងនឹងផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា។ 
យើងបានដឹងថា នៅមុនដំណើរ អញ្ជើញទៅប្រជុំកំពូលពិសេសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសអូស្ត្រាលី ពួកខ្មែរឧទ្ទាមក្រៅច្បាប់ ក្បត់ជាតិ បានទាមទារដ៏ងងើលដោយគំនិតដ៏ខ្មៅកខ្វក់ ដើម្បីឲ្យរដ្ឋាភិបាលអូស្ត្រាលី ដាក់គំនាបលើគ្រប់វិស័យ ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ពោលគឺ មិនឲ្យប្រទេសអូស្ត្រាលីជួយផ្តល់ជំនួយអភិវឌ្ឍន៍នានាដល់កម្ពុជា។ ប៉ុន្តែ រាល់ចំនុចទាមទារអវិជ្ជមាន ដើម្បីបំផ្លាញប្រទេសជាតិ និងប្រជាជនកម្ពុជា របស់ពួកខ្មែរឧទ្ទាមក្រៅច្បាប់ ក្បត់ជាតិកម្ពុជាទាំងអស់នោះ ត្រូវបានទទួលបរាជ័យទាំងអស់យ៉ាងធ្ងន់ធ្ងរ និងអាម៉ាស់ជាទីបំផុត ដោយសាររដ្ឋាភិបាលអូស្ត្រាលី នៅតែបន្តផ្តល់ជំនួយអភិវឌ្ឍន៍នានាដល់កម្ពុជា។

ឯកឧត្តម ខៀវ កាញារិទ្ធ​ បានសន្និដ្ឋានថា៖ ដូច្នោះ លទ្ធផលជាផ្លែផ្កាវិជ្ជមានរបស់សម្តេចតេជោ ហ៊ុនសែន នៅប្រទេសអូស្ត្រាលី គឺបានបង្ហាញឲ្យឃើញថា អូស្ត្រាលី ពិតជាបានចាត់ទុកកម្ពុជា គឺជាប្រទេសប្រជាធិបតេយ្យ និងនីតិរដ្ឋ ព្រមទាំងគាំទ្រការអភិវឌ្ឍនៅកម្ពុជា និងគោរពស្រឡាញ់ជាតិកម្ពុជា ល្អប្រសើរណាស់ ជាងពួកខ្មែរឧទ្ទាមក្រៅច្បាប់ ក្បត់ជាតិ ដែលកំពុងផ្ញើខ្លួនប្រាណពនេចរនៅប្រទេសអូស្ត្រាលី និងនៅឯក្រៅប្រទេស។

ប៉ុន្តែ ឯកឧត្តម ខៀវ កាញារិទ្ធ បានបញ្ចេញមតិ(comment) ថាយកគំនិតខាងលើពីគេហទំព័រ(Page) គេ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor