
ភ្នំពេញ៖អាហារដ្ឋានកាល់ម៉ែត្រដែលស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ខ័ណ្ឌដូនពេញ«ក្បែប៉ាស្ទ័រ»កំពុងតែរងការរិះគន់ពីមហាជនបន្ទាប់ពីAccountFacebook មួយបានបង្ហោះវិក័យប័ត្រគិតលុយដែលមើលឃើញញាក់សាច់តែម្ដង ដោយគ្រាន់តែតំលៃស្វាយទុំមួយចានតម្លៃ៧ម៉ឺនរៀល។

បើយោងតាមការបង្ហោះនោះបានបង្ហាញតំលៃម្ហូបដ៏សែនថ្លៃរបស់អាហារដ្ឋានកាល់ម៉ែត្រ ពោលគឺតម្លៃចាប់ពី១ចាន៨ដុល្លារឡើងទៅ។ អ្នកបង្ហោះFacebook បានសសេរបន្តថា សុំទោសម្ចាស់ហាងដែលមិនបានខលទៅរិះគន់ព្រោះតែវិក័យប័ត្រគ្មានលេខទូរស័ព្វ។

នេះជាតម្លៃមុខម្ហូបដែលគេបានបង្ហោះ៖
អាហារដ្ឋានកាល់ម៉ែត(ក្បែរប៉ាសស្ទ័រ)
_ ទឹកបរិសុទ្ធគូលែន 1ដប 7000៛ 2ដប = 14000៛
_ សម្លរកកូរក្រួច 1ឆ្នាំង 66000៛
_ ទឹកគ្រឿងបន្លែរ 1ចាន 32000៛
_ មាន់ឆាខ្ញី 1ចាន 32000៛
_ ត្រីងៀត 1ចាន 32000៛
_ ស្វាយទុំ 1ចាន 70000៛ (មានប្រហែល 3ផែ្ល)
_ បាយសរ 2ឆ្នាំង 24000៛
#សរុប ២៧០០០០៛
*សុំទោសម្ចាស់ហាងដែលមិនបានខលទៅរិះគន់ព្រោះវិក័យប័ត្រគ្មានលេខទូរស័ព្ទ*
