Sponsor
អាម៉ាប៉ាប៉ាញ៉ូស

នាព្រឹកថ្ងៃទី៣១​ មីនា​ ឆ្នាំ២០១៨ សម្ដេចតេជោ​ អញ្ជើញ​បកស្រាយសំនួរ​ នៅក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ 6th GMS SUMMIT (ពេញអង្គ)​ ទីក្រុងហាណូយ​ ប្រទេសវៀតណាម ។

នាឱកាសនេះ ក្រុមនិស្សិតពេទ្យអាហារូបករណ៍រៀននៅវៀតណាម សំណូមពរសម្តេចជួយ​ដោះស្រាយ​បញ្ហាសមមូលសញ្ញាបត្រ ដោយថ្លែងនៅលើវីដេអូពីផេគផ្លូវការរបស់សម្ដេចតេជោថា ៖

ក្មួយៗ​សូម​ជម្រាប​សួរ​សម្តេច​តេជោ​ជា​ទី​គោរពដ៏​ខ្ពង់ខ្ពស់​បំផុត​​!​ សូមសម្តេច​មេត្តា​ជួយដោះស្រាយបញ្ហាសមមូលសញ្ញាបត្ររបស់​ក្មួយៗ​ជា​និស្សិតអាហារូបករណ៏បាន​បញ្ចប់​ថ្នាក់វេជ្ជបណ្ឌិតទូទៅ​(Doctor of Medicine) ពីសាធារណៈរដ្ឋសង្គមនិយមវៀតណាមផង​!

ថ្វី​ត្បិត​នៅ​វៀតណាម​គេ​បង្រៀន​តែ​ ៦ឆ្នាំ​ ប៉ុន្ដែ​ចំនួន​ credit គឺ​គ្រប់គ្រាន់​ និង​ មាន​ចុះ​ស្តារ​ពេទ្យ​តាំង​ពី​ ឆ្នាំ​ទី​២​ មក​ម្ល៉េះ​។ ជាក់​ស្ដែង​សាលា​ក្មួយ​មាន​សរុប​ 312​ credit​ តែ​សាលា​ក្រហម(USS)​មាន​តែ​ 291 credit និង​ សាលា​ IU មានតែ​​​ 300 credit ប៉ុណ្ណោះ​! ប្រព័ន្ធ​អប់រំ​របស់​ប្រទេស​និមួយៗ​គឺ​មាន​ភាព​ខុសគ្នា​ ដូច្នេះ​មិន​អាច​យក​ចំនួន​ឆ្នាំ​មក​វាយ​តម្លៃ​សញ្ញាបត្រ​បាន​ទេ​ គឺ​ត្រូវ​យក​ចំនួន​ credit​ ​ដែល​ជា​ឯកតា​សកល​សម្រាប់​វាយ​តម្លៃ​ការ​អប់រំ​មក​វាយ​តម្លៃ​ទើប​យុត្តិធម៌​​។

យោង​តាម​ហេតុផល​ខាង​លើ​ ក្មួយៗ​មាន​សិទ្ធិ​គ្រប់គ្រា​ន់ដើម្បី​ទទួល​បានការវាយ​​តម្លៃ​សមមូល​សញ្ញាបត្រ​​ អោយ​ស្មើ​នឹង​​និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​ផ្នែក​វេជ្ជបណ្ឌិត​ទូទៅ​ក្នុង​ស្រុក​ដែរ​បើ​ទោះបី​ជា​នៅ​ខ្មែរ​រៀន​ 8ឆ្នាំ​ក៏​ដោយ​! ​ក្មួយៗ​សូម​ថ្លែង​នូវ​ការ​ដឹង​គុណ​សម្តេច​ទុកជា​មុន​! ក្មួយៗ​គោរព​ ស្រលាញ់​សម្តេច​ និង​ គាំទ្រ​សម្តេច​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជា​រៀង​រហូត​🙏🙏🙏

credit សាលានៅកម្ពុជា
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor