
នៅមុននេះបន្តិច តាមរយៈគណនីហ្វេសប៊ុក លោក ផែង វណ្ណៈ បានប្រតិកម្មយ៉ាងខ្លាំងទៅនឹង TVFB ដោយលើកឡើងថា៖
មូលហេតុដែលនាំអោយឈានទៅរកអំពើហឹង្សា វាយប៉ុនប៉ងសម្លាប់ លោក ស៊ុយ សារ៉េត គឺដោយសារតែមហាជនស្ដាប់ការ Live របស់ TVFB ដែលបានផ្សាយចោទថារថយន្តរបស់គាត់បុកមនុស្សស្លាប់ ២ នាក់ របួស ២ នាក់ ហើយបើករត់ ។
ការផ្សាយបំផ្លើសខុសការពិតនេះហើយដែលជាហេតុនាំអោយមហាជនចងកំហឹងតាមវាយលោក ស៊ុយ សារ៉េត តែម្ដង ។ រហូតមកដល់ម៉ោងនេះ គេមិនទាន់រកឃើញជនរងគ្រោះណាមួយពិតប្រាកដដែលលោក ស៊ុយ សារ៉េត បើកបុកដូចសារព័ត៌មាននានាផ្សាយនោះទេ គឺគ្រាន់តែលឺតៗគ្នាតែប៉ុណ្ណោះ ។
បន្ទាប់ពីដឹងថាខ្លួនផ្សាយបំផ្លើសខុសការពិត TVFB បាន Edited កែសម្រួលអត្ថបទរបស់ខ្លួនវិញ ។ តែការកែអត្ថបទនេះមិនអាចជួយសង្គ្រោះលោក ស៊ុយ សារ៉េត អោយវិលមកដូចសភាពដើមវិញទេ ។ ពេលនេះលោក ស៊ុយ សារ៉េត បាននឹងកំពុងទទួលការសង្គ្រោះបន្ទាប់នៅក្នុងមន្ទីរពេទ្យមួយនៅក្នុងប្រទេសវៀតណាម ។
គេមិនទាន់ដឹងថា តើលោក ស៊ុយ សារ៉េត និង ក្រុមគ្រួសារ នឹងចាត់វិធានការណ៍ច្បាប់ចំពោះ TVFB ឬយ៉ាងណានោះទេ ។
ទាក់ទងនឹងការផ្សាយបំផ្លើសខុសការពិតនេះ មហាជនបានចូលទៅជេរ TVFB ស្ទើរគ្រប់គ្នា និង មានអ្នកខ្លះស្នើសុំអោយ ឯកឧត្ដម ខៀវ កាញារឹទ្ធ ចាត់វិធានការណ៍ចំពោះ TVFB ទៀតផង ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?