header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

តាកែវ៖ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នាវេលាម៉ោង២ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ រវាងម៉ូតូនឹងម៉ូតូ បើកបរបញ្រ្ចាសទិសគ្នា លុះដល់ចំណុចគីឡូម៉ែត្រលេខ ៨០-៨១ ស្ថិតភូមិស្រុកចេក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បានប៉ះដៃម៉ូតូដួលចូលក្រោមឡានអូសច្រើនម៉ែត្រ បណ្ដាលឲ្យមានអណ្តាតភ្លើង ឆេះរថយន្តដឹកសម្ភារៈសំណង់មួយគ្រឿងខ្ទេចគ្មានសល់។

បើយោងទៅតាមលោកវេរសេនីយ៍ឯក ឌុក ធីយ៉ា អធិការស្រុកត្រាំកក់ បានឲ្យដឹងថា មុនពេលកើតមានម៉ូតូ២គ្រឿងម៉ា Baja Pusar ពាក់ស្លាកលេខ 1BX 5763 បើកបរដោយឈ្មោះ អាត ឌុច ភេទ ប្រុស អាយុ២១ឆ្នាំ រស់នៅស្រុកអង្គរបូរី (របួសស្រាល ) បើកមកពីទិសខាងជើងក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុខាងលើ ដោយម៉ូតូវ៉ាជេងរថយន្តដឹកដីមួយគ្រឿង អត់ចាំស្លាកលេខតែវ៉ាមិនផុត ក៏ទាក់ដៃចង្កូត ដួលចូលក្រោមរថយន្ត១គ្រឿង ម៉ាហ៊ីយិនដាយ ព័ណបៃតងចាស់ ពាក់ស្លាក់ ភ្នំពេញ 3A 4539 ដឹកសម្ភារៈសំណង់ (អ្នកបើកបររត់គេចខ្លួន) អូសជាច្រើនម៉ែត្រ បណ្ដាលបែកផ្កាភ្លើងឆាបឆេះក្បាលឡានខ្ទេច និងម៉ូតូឆេះម៉ូតូ១គ្រឿងខូចខាតទាំងស្រុង ។

បច្ចុប្បន្នកំម្លាំងជំនាញបានជួយធ្វើការពន្លត់ដោយប្រើប្រាស់ឡានទឹកមួយគ្រឿង និងចុះប្រមូល វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ រងចាំដោះស្រាយបន្តទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post