
ផ្ទាំងក្រណាត់បដាមួយសរសេរជាភាសាវៀតណាម នៅពីលើអក្សរខ្មែរ ដែលមានអត្ថន័យថា៖ ទីកន្លែងពិនិត្យជម្ងឺ(ជំងឺ) ផ្តល់ថ្នាំពេទ្យ និងដោយឥតគិតថ្លៃជូនអោយ(ឱ្យ)ប្រជាជននៅឃុំ កំណប់ ស្រុកគិរីវង់ ខេត្តតាកែវ នៃព្រះរាជាណាចក្រកម្ពុជា។ ផ្ទាំងបដានេះត្រូវបានចែកចាញតាមបណ្តាញសង្គមហ្វេសប៊ុកឡើងព្រោងព្រាត មានអ្នកលេងហ្វេសប៊ុកខ្លះបញ្ចេញមតិថា៖ អូនខំរើដែរតែរើមិនរួច ព្រោះគេក្របួច ក អូនជាប់ហើយ បានត្រឹមគេស្អប់បណ្ណឹងត្រើនត្រើយ អស់ឱបងអើយសូមជួយអូនផង។ ពីមុនគេប្រាប់ថាស្មោះនឹងអូន តែឥឡូវស្ងួនគេប្រែស្នេហ៍ស្នង អូនរងឈឺចាប់ស្ទើរស្លាប់នួនល្អង ជ្រុលហើយណាបងអូនលែងបកក្រោយ។
ចំណែកឯ Veasna Kim ថា៖ ឈឺអើយឈឺ ជំងឺស្រុកខ្មែរ នៅដេកគ្រាំគ្រា ត្បាញ់អាចម៍លើគ្រែ ម៉េចបានមិននាំគ្នាដុះសំអាតលាងមេរោគឱ្យជ្រះ ទុកយូរច្បាស់ជាស្លាប់អស់ហើយ កូនចៅខ្មែរ ល្មមដឹងខ្លួនដាសសតិបាននៅ រកស៉ីកុំឳ្យខ្វះបំណល់គេ ពិបាកសង និយាយតាមត្រង់ផ្លាកអក្សរ បើប្រទេសណាអក្សរប្រទេសនោះតែងតែនៅលើឬដាក់នៅមុខគេ។
ព្រះតេជគុន សាន សុខជា សរសេរជាកំនាព្យថា៖ មិនមែនគេខូចទេណាស្នេហ៍ស្នង នេះព្រោះនួនល្អងបើកដៃឲ្យគេ
ព្រោះត្បិតកូនសោរនៅដៃមាសមេ ពៅមិនចង់ដែរគេក្បែរម្តេចបាន? ដំបូងគេសាកលលេងសំដី យូរដល់ជើងដៃស្រស់កែវកល្យាណ បើពៅមិនរើគេពិតជាបាន នែបនិតខ្លួនប្រាណទាំងមូលតែម្តង។


