Sponsor
រិទ្ធី

តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម ជា​តំបន់​ដែល​មាន​ព្រំដែន​ជាប់​គ្នា នៃ​ខេត្ត​ចំនួន​១៣ នៃ​ប្រទេស​ទាំង​បី​ ក្នុងនោះប្រទេស​កម្ពុជាមានខេត្ត៤៖ ខេត្ត​ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ ខេត្តក្រចេះ ចំណែកឯប្រទេស​ឡាវ មានខេត្ត​ចំនួន៤ ដែរ៖ ខេត្ត​អាតាពូ សាឡាវ៉ាន់ សេកុង និង ខេត្ត​ចំប៉ាសាក់ ដោយឡែក  ប្រទេស​វៀតណាមមានខេត្ត​ចំនួន៥៖ ខេត្ត​កុនទុម ហ្កាឡាយ ដាក់ឡាក់ ដាក់ណុង និង ប៊ីងភឿក។ ទាក់ទងនឹងតំបន់អភិវឌ្ឍន៍ត្រីកោណនេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មានរិះគន់ចំៗទៅលើប្រទេសវៀតណាម តាមរយៈគេហទំព័រហ្វេសប៊ុកថា៖ ការវិនិយោគជាមួយក្រពើ កម្ពុជាមិនគួរដាក់ទុនរកស៊ីជាមួយនោះឡើយ.......!

លោក ពេជ្រ ស្រស់ រំលឹកថា៖ នៅក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជាបានបាត់ព្រៃគ ”ហៅព្រៃនគរ” និងកំពង់ផែគុជខៀវ ដោយបច្ចុប្បន្នមានឈ្មោះថាទីក្រុង Saigon នោះ គឺដោយសារតែចរន្តនយោបាយត្រជាក់ពីម្តាយក្មេកមានសាសន៍ផ្ទុយពីខ្មែរ គឺដាយវៀត បច្ចុប្បន្ន វៀតណាម ហើយមិនត្រឹមតែក្នុងប្រវត្តិសាស្រ្តទេនៅក្នុងយុគសម័យនៃសម្តេចសីហនុ ព្រះអង្គក៏មានបន្ទូលដែរថា កុំទុកចិត្តសត្វក្រពើ ហើយព្រះអង្គក៏មានព្រះរាជសារផ្តាំផ្ញើរបន្ថែមទៀតថា”យួនគឺក្រពើវង្វេងបឹង” ព្រះរាជសាររបស់ព្រះអង្គ ដែលព្រះអង្គបានប្រទានចេញមកនេះគឺដោយសារតែព្រះអង្គធ្លាប់ជួយប្រទេសយួនស្ទើរតែបាត់បង់ព្រះរាជបាល័ង្គរបស់ព្ររះអង្គ ប៉ុន្តែចុងក្រោយយួនបានក្បត់នឹងព្រះអង្គធ្វើឲ្យព្រះអង្គឈឺព្រះហរទ័យយ៉ាងខ្លាំង ស្ទើរតែក្អួតព្រះលោហិត។

ប្រធានបក្សរូបនេះសួរថា៖ ចុះហេតុអ្វីបានជាមេដឹកនាំខ្មែរជំនាន់ក្រោយហ៊ានដាក់ទុនជាមួយសត្វក្រពើទៀត បើឪពុកធ្លាប់ខាតបង់យ៉ាងធ្ងន់ធ្ងរម្តងរួចហើយនោះ..? បើប្រទេសកម្ពុជាមិនប្រយត្ន័ទេនោះ ប្រទេសកម្ពុជានឹងបន្តបាត់បង់ខេត្តដែលបានបណ្តាក់ទុនជាមួយនឹងសត្វក្រពើជាក់ជាមិនខានឡើយ...។ ហើយអ្នកណាដែលហ៊ានចុះកិច្ចសន្យាបណ្តាក់ទុនជាមួយក្រពើនោះនឹងក្លាយខ្លួនជាជនក្បត់ជាតិនៅក្នុងប្រវត្តិសាស្រ្តសម័យថ្មីជាមិនខានឡើយ។

សូមរំលឹកថា ៣០-៣១ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ញើញទៅដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ដោយសុវត្តិភាព ដើម្បីចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៦ និងកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម លើកទី១០ នៅប្រទេសវៀតណាម។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor