
ព្រះសីហនុៈ ជនជាតិចិនម្នាក់ បើករថយន្តក្នុងយ៉ាងលឿន គ្មានការប្រុងប្រយ័ត្ន រេចង្កូតទៅបុកបង្កាន់ដៃស្ពានពេញទំហឹង បណ្ដាលឲ្យរថយន្តបែកធុងទឹក រងការខូចខាតមួយកំណាត់មុខ កាលពីវេលាម៉ោង១០៖៥០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅបណ្តោយផ្លូវខ្មែរប្រណិត ភូមិ១អ៉ូរសំអាត សង្កាត់៣ ខេត្តព្រះសីហនុ ។
តាមប្រភពរព័ត៌មាន ពីប្រជាពលរដ្ឋដែលបានឃើញហេតុការផ្ទាល់ បានប្រាប់អ្នកយកព័ត៌មាន CAM POST ឲ្យដឹងថា មានជនជាតិចិនម្នាក់ បើកបររថយន្ត ម៉ាក់ Porsche ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-2767 ក្នុងល្បឿនលឿន មានទិសដៅពីបូរីគុជអាស៊ី ឆ្ពោះទៅអ៉ូរសំអាត ពេលមកដល់កន្លែងកើតហេតុ ក៏បានបុកនឹងដៃស្ពានពេញទំហឹង បណ្តាលបែកធុងទឹក នឹងរងការខូចខាតមួយកំណាត់មុខយ៉ាងដំណំទៅមុខលែងរួច រីឯជនជាតិចិនដែលបង្កគ្រោះថ្នាក់ចររាចណ៍នោះ ក៏បានរត់បាត់។

ក្រោយកើតហេតុភ្លាមៗ កម្លាំងជំនាញក៏បានចុះមកស្ទូចរថយន្ដដែលបង្កយកទៅដាក់នៅចររាចណ៍ក្រុង ដើម្បីរង់ចាំការដោះស្រាយទៅនីតិវិធីច្បាប់ពេលក្រោយ៕




