
កម្សាន្តៈ នៅយប់មិញនេះ តារាចម្រៀងលោក អេឡិច ចិន្ត្រា បានពិធីឡើងគេហដ្ឋានថ្មីមួយ ជាវីឡាដ៏ស្បឹងធំមួយ ស្ថិតនៅក្នុងបុរីប៉េងហួតបឹងស្នោ ក្រោមវត្តមានតារាល្បីៗជាច្រើន អ្នកជំនួញធំៗ បន្តសម្រុកចូលកម្មវិធីឡើងកក្រើកមហាជនរស់នៅទីនោះ។ អ្វីជាទីកត់សម្គាល់វីឡាថ្មីនេះ មិនមែនជាផ្ទះដំបូងឡើយ គឺជាផ្ទះទី៣ឬទី៤ ដែលតារាសាច់សកាត់ចិនរូបនេះ សាងបានស្ទើរមិនគួរឲ្យជឿ ។

លោក អេឡិច ចិន្ត្រា បានឲ្យដឹងថា វីឡាថ្មីនេះមានតម្លៃជិតកន្លះលានដុល្លារ ដែលលោកបានសហការគ្នាទិញដាច់តែម្តង មានចំណែកឪពុកម្តាយរបស់លោក ជាអ្នកជួយមួយផ្នែកដែរ។ អេឡិចថា ផ្ទះថ្មីសម្ពោធជាផ្ទះទី៣ ដែលផ្ទះមុនៗជាប្រភេទផ្ទះល្វែង។ មូលហេតុដែលទិញវីឡារាប់ម៉ឺន គឺមានផែនការជាច្រើនដោយវីឡាមួយនេះ នឹងក្លាយជាទីស្នាក់ការបំពេញកិច្ចការមួយចំនួន។ ក្នុងនោះផ្នែកខាងលើជាកន្លែងនិយាយការងារសេវាទទួលរៀបចំកម្មវិធីរៀបមង្គលការដែលលោកជាអ្នកចាត់ចែងមានគ្រប់តាំងពីភ្លេងសម័យ និងតារាចម្រៀងល្បីៗ ដោយសេវាមួយនេះកំពុងទទួលបានភាពជោគជ័យ ។

ចំណែកផ្នែកនៅខាងក្រោម គឺបើកជាកន្លែងម៉ាស្សាជូនអ្នកនៅក្នុងបុរីនេះ ព្រោះមានបងប្អូនយើងជាង១ម៉ឺនគ្រួសារនៅទីនេះ មិនបាច់ទៅណាឆ្ងាយយើងមានរៀបចំស្រាប់តែម្តង ហើយអាចកក់ជួលនៅតាមផ្ទះក៏បាន ពោលលោកសម្រេចចិត្តទិញដោយសារតំបន់នេះ មានតាំងពីមន្ទីរពេទ្យ ផ្សារទំនើប គឺល្អតែម្តង។ ផ្ទះដែលមាន២ទៅ៣កន្លែង គឺជួលទាំងអស់ ដោយយកលុយមករកស៊ី ហើយលោកស្នាក់នៅក្នុងខុនដូមួយកន្លែង៕














