
ព្រះសីហនុៈ នារីវ័យ១៦ឆ្នាំម្នាក់ បានធ្លាយខ្លួនស្លាប់យ៉ាងអាណោចអាធ័មបំផុតនៅកន្លែងកើតហេតុ ខណៈកំពុងជិះម៉ូតូ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបុកទាំងកំរោល។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ១០៖១០នាទីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ ១៤២-១៤៣ លើផ្លូវជាតិលេខ ៤ក្នុងភូមិចំការហ្លង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅលាយប្រផេះ ពាក់ស្លាកលេខកោះកុង 1A-0089 បើកបរដោយនារីឈ្មោះ ឌឿន ឡាវីហ្សា អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ធ្វើដំណើរទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកបើកបរស្របទិសគ្នា មកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យកិននារីរងគ្រោះធ្លាយខួរស្លាប់ភ្លាមៗតែម្ដង ចំណែករថយន្តបានបន្ថែមល្បឿនគេខបាត់ស្រមោល ។

ក្រោយកើតហេតុសង្កេតឃើញកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ ៤០២ សហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សីលា ចុះមកដល់ទំនាក់ទៅក្រុមគ្រួសារសពឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែករថយន្តកំពុងស្រាវជ្រាវ តាមចាប់ផងដែរ៕

