Sponsor
រិទ្ធី

កាលពីម្សិលមិញ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងជាប្អូនប្រុស លោក ឡាយ ណារិទ្ធ បានសារភាពថាលោកមានទំនាក់ទំនងជាមួយអ្នកស្រី ចេវ សុវឌ្ឍនា ជាមេម៉ាយកូន៣ ប៉ុន្តែលោកក៏បានផ្តាច់ទំនាក់ទំនងនេះវិញក្រោយពីភរិយាលោកបានដឹង។ ទោះជាយ៉ាងណា លោកសូមបដិសេធទាំងស្រុងនូវរាល់ការចោទប្រកាន់ដែលថា រូបខ្ញុំនិងបងប្រុសខ្ញុំ បានសម្លាប់ប្អូនស្រី ចេវ សុវឌ្ឍនា។

ជាថ្មីម្តងទៀត លោក ឡាយ វណ្ណៈ បានរៀបរាប់ពីការប៉ុនប៉ងធ្វើអត្តឃាតរបស់អ្នកស្រី ចេវ សុវឌ្ឍនាថា៖ ការប៉ុនប៉ងធ្វើអត្តឃាតរបស់ប្អូនស្រី ចេវ សុវឌ្ឍនា មានជាច្រើនដង! លើកទី១ គាត់បានលេបថ្នាំសម្លាប់ខ្លួននៅថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយត្រូវបានមិត្តភ័ក្ត្ររបស់គាត់នាំទៅមន្ទីរពេទ្យកាល់ម៉ែត្រសង្គ្រោះទាន់ពេលវេលា! រាល់ពេលគាត់ខឹងម្តងៗ គាត់តែងតែចង់ធ្វើអត្តឃាត!។

ទោះជាយ៉ាងណាក័ដោយ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ កាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញថា រឿងស្រ្តីមេម៉ាយកូនបី(អ្នកស្រី ចេវ សុវឌ្ឍនា)ស្លាប់នៅក្រុងដូនកែវ គឺជារឿងឃាតកម្ម ហើយរឿងនេះ អ្នកនៅជាមួយជនរងគ្រោះបានសារភាពអស់ហើយថា លោក ឡាយ វណ្ណៈ ជាអ្នកនៅពីក្រោយ។ អ្នកនាំពាក្យរូបនេះបន្ថែំថា ៖ រឿងនេះ មិនមាននរណាពាក់ព័ន្ធទៀតទេ គឺបញ្ចប់ត្រឹមលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ យើងមិននឹកស្មានថា គ្រាន់ហ៊ានធ្វើបែបនេះ​ គាត់ឧស្សាហ៍ទៅទីនោះញឹកញាប់ ជារឿងធម្មតាទេ ពីព្រោះគាត់ជាអភិបាលខេត្ត រហូតមកទល់ពេលនេះ មិនទាន់ចាប់ខ្លួន តែកម្លាំងយើងឃ្លាំមើលរហូត ពីព្រោះមិនទាន់មានដីកា ឲ្យតែមានបញ្ជាចាប់ភ្លាម។

រហូតមកដល់ពេលនេះមានជនសង្ស័យ៥នាក់ ក្នុងនោះ មានស្ត្រីម្នាក់ និងស្នងការរងនគរបាលខេត្តតាកែវម្នាក់ផងដែរ ដែលត្រូវជាបងប្រុសបង្កើតរបស់លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ត្រូវបានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយព្រឹកនេះតុលាការកំពុងសាកសួរបន្ថែមទៀត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor