
ស្ទឹងត្រែងៈ អ្នកឆ្លុះកង្កែប៤នាក់ បានប្រទះឃើញសពក្មេងម្នាក់អណ្តែតទឹកអូរ ដោយមានសភាពរុំកន្សែង ព្រមទាំងចងដៃងព័ទ្ធទៅក្រោយ និងជាងទាំងពីររុំស្កត់ខ្មៅ ដោយគេសង្ស័យថា ជាករណីឃាតកម្ម។
ហេតុការណ៍ប្រទះឃើញសពខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨៖១៥នាទីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចអូធំស្ថិតក្នុងភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ខេត្តស្ទឹងត្រែង។
ករណីខាងលើនេះ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើកោសលវិច័យ និងពិនិត្យជុំវិញកន្លែងកើហតហេតុ ក្រែងបានតម្រុយខ្លះ៕


