
ព្រៃវែង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបណ្ដាលឲ្យក្មេងប្រុសអាយុជាង១ខួបស្លាប់ភ្លាមៗ ក្រោយធ្លាក់ចូលកាំម៉ូតូ នាម៉ោង០៨ព្រឹក ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៨ នៅលើផ្លូវក្រាលកៅស៊ូ ចំណុចមុខផ្ទះឈ្មោះ ជុល អឿង ភេទប្រុស នៅភូមិឆ្អឹងជំនី ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
ក្មេងប្រុសដែលស្លាប់មាន ឈ្មោះ អេង ម៉េងហ៊ួ អាយុជាង១ខួប ឪពុកឈ្មោះ អូន អេង អាយុ ២៩ឆ្នាំ និងម្តាយឈ្មោះ ម៉េង នាត អាយុ ១៩ឆ្នាំ រស់នៅ ភូមិច្រកច្របក់ ឃុំជុប ស្រុត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
បើតាមសត្ថកិច្ចបានប្រាប់ថា មូលហេតុ ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់នេះ ដោយសារម្តាយខ្វះការប្រុងប្រយ័ត្ន ដែលបណ្តោយឲ្យកន្សែងដែលកំពុងរំកូនចូលកាំម៉ូតូ រួចចូលទាំងកូន បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

