header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីរងការចាប់បោកពីសំណាក់បុរសវ័យចំណាស់ម្នាក់ កាលពីវេលាម៉ោង២៖៥០នាទី រសៀល​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

ជនបង្ក​ឈ្មោះ ហយ សាំងផ្លាកេត ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិ-ឃុំកើតហេតុខាងលើ បានចាប់ក្មេងប្រុសឈ្មោះ សាត សុឃីម អាយុ៥ឆ្នាំ គ្រវីបោកផ្ទប់ទៅនឹងគំនរកាកក្តាម ក្បែរគល់ដូង បណ្តាលរបួសលើផ្ទៃមុខធ្ងន់ធ្ងរ ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត  ក្រោយធ្វើសកម្មភាពរួច ជនល្មើសក៏បានរត់គេចខ្លួនបាត់។

មូលហេតុ ដែលបណ្តាលឲ្យជនល្មើស ប្រព្រឹត្តអំពើហិង្សាលើកុមាររងគ្រោះ ដោយសារកុមាររងគ្រោះ បានចាប់លេងប្រដាប់ភេទ កូនរបស់គាត់ (ជនល្មើស) រហូតដល់ចេញឈាម ក្រោយមកជនល្មើសខឹង​ ក៏បានចាប់កុមាររងគ្រោះ បោកផ្ទប់ជាមួយគំនរកាកក្តាម ដែលនៅក្បែរគល់ដូងតែម្តង។

បច្ចប្បន្នសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើស ដើម្បី​យកមកផ្តន្ទាទោសតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post