Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា បើចងផ្លាស់ប្តូររបបដឹកនាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ លុះត្រាតែប្រើប្រាស់អាវុធ ។

ការអះអាងនេះ បន្ទាប់ពីលោក ដេវីត ឆាន់ល័ (David Chandler) ប្រវត្តិវិទូជនជាតិអាមេរិ ដែល សរសេរសៀវភៅអំពីប្រទេសកម្ពុជាដ៏ល្បីល្បាញ បាននិយាយថា លោកកំពុងសម្លឹងមើលការបោះពុម្ពលើកទី៥ នៃសៀវភៅ «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា» របស់លោកដោយសរសេរសេចក្ដីបញ្ចប់ថ្មីដែលនឹងមានទុទ្ទិដ្ឋិនិយមជាងមុន ។

លោក សុខ ឥសាន បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ថា ការសន្និដ្ឋានរបស់លោកសាស្ត្រាចារ្យបបណ្ឌិតប្ររត្តិវិទូ ដេវីត ឆាន់ល័ ស្តីពីកម្ពុជា លោកបណ្ឌិតសាស្ត្រា ចារ្យបណ្ឌិត ដេវីត ឆាន់ល័ ជាប្រវត្តិវិទូបានសរសេរប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដែលមានចំណុចសំខាន់ៗ៖ ទី១-លោកមើលមិនឃើញជាការអាក្រក់ទេ សម្រាប់ប្រទេសកម្ពុជា ដែលមានទំនាក់ទំនងល្អជាមួយប្រទេសចិន ដើម្បីជាបង្អែករឹងមាំសម្រាប់ការពារពីការធ្វើទុក្ខបុកម្នេញពីសំណាក់ប្រទេសមួយចំនួននៅលោកខាងលិច។ ប៉ុន្តែកម្ពុជាមិនមែនជាអាយ៉ងប្រទេសចិនទេ តែមានការគាំទ្រគ្នាទៅវិញទៅមក នៅកាលៈទេសៈមានការចាំបាច់ ។

ទី២-ប្រទេសកម្ពុជា មិនមែនជាប្រទេសកុំមុយនីស្តទេ ហើយការដឹកនាំក៏មិនមែនជាកុំមុយនីស្តដែរ ដោយសារមានរដ្ឋធម្មនុញ្ញបញ្ជាក់ច្បាស់ហើយមិនមែនចម្លងទាំងស្រុងពីចិនដូចខ្មែរក្រហមប៉ុលពតទេ។

អ្នកនំាពាក្យគណបក្សកាន់អំណាច ក៏បានលើកឡើងថា លោក ដេវីត ឆាន់ល័ មើលមិនឃើញថាមាននរណាអាចមកជំនួសគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចឡើយ ទោះបីនៅថ្ងៃក្រោយថ្នាក់ដឹកនាំគណបក្សនេះ នឹងលាចាកលោកទៅ ក៏អ្នកបន្តវេន ក៏នៅតែជាមកពីគណបក្សប្រជាជនកម្ពុជាដែរ ។

លោកបញ្ជាក់ថា «ការមានមហិច្ឆតាចង់ផ្លាស់ប្តូររបបនៅក្នុងប្រទេសកម្ពុជា មិនអាចធ្វើទៅបានទេ ពីព្រោះគ្មានអ្នកណាមួយអាចដឹកនាំធ្វើការងារនេះ ទទួលបានផលនិងមានប្រសិទ្ធភាពទេ។ ការចង់ផ្លាស់ប្តូរណាមួយនៃរបបបច្ចុប្បន្ន លុះត្រាតែធ្វើដោយប្រដាប់អាវុធ តែមិនជឿថា មានអ្នកណាម្នាក់អាចធ្វើការងារនេះបានជោគជ័យនោះទេ។ បើហ៊ានប្រថុយច្បាស់ជានឹងត្រូវកម្ទេចចោលតែម្តង»៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor