Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មានការផ្អើលឆោឡោរ ដោយសារមានដំរីញីមួយក្បាល មានទម្ងន់ជាង១តោន បានវង្វេងហ្វូង កំពុងដើរតាមចម្ការ និងស្រែរបស់កសិករ នៅចំណុចប្រាសាទពោធិ៍ ខាងត្បូងភូមិរំដួលចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ។

បើតាមលោកមេបុស្ដ៍ឃុំអំពិល បានឲ្យដឹងថា ដំរីនេះអាចវង្វេងមកពីទឹកដីថៃ ដែលមានទីតាំងព្រំប្រទល់ព្រំដែនប្រហែល៦គីឡូម៉ែត្រ ។

ខណៈនេះមន្ត្រីឧទ្យានុរក្សតំបន់ការពារទេសភាពបន្ទាយឆ្មារ ប្រចាំខេត្ដឧត្តរមានជ័យ ចំនួន២រូប កំពុងតាមឃ្លាំងមើលស្ថានភាពរបស់សត្វដំរីនោះ ក្នុងពេលតាមដានស្ថានភាពកំពុងតាមដាននេះ មានការចូលរួមពី លោកមេប៉ុស្ដិ៍ លោកមេឃុំអំពិល ប៉ូលិសព្រំដែន និងបងប្អូនប្រជាពលរដ្ឋភូមិរំដួលមួយចំនួនផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor